ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ការសិក្សា និងវិភាគដោយអ្នកជំនាញអចលនទ្រព្យបានបង្ហាញថា ឧស្សាហកម្មអចលនទ្រព្យកម្ពុជា អាចនឹងដំណើរការនៅឆ្នាំ ២០២៦ រួមជាមួយនឹងហានិភ័យ និងឱកាសសំខាន់ៗ។
យ៉ាងណាការព្យាករណ៍ តែងតែមានភាពមិនប្រាកដប្រជា ប៉ុន្តែផ្អែកលើនិន្នាការបច្ចុប្បន្ន ទាំងនេះគឺជាសេណារីយ៉ូ ដែលអាចទទួលយកបាន។
-->
និន្នាការ និងកត្តាជំរុញសំខាន់ៗ សម្រាប់អចលនទ្រព្យកម្ពុជានៅឆ្នាំ ២០២៦
១. សន្ទុះកំណើនសេដ្ឋកិច្ច
សេដ្ឋកិច្ចកម្ពុជាត្រូវបានគេព្យាករថា នឹងបន្តកើនឡើងក្នុងរង្វង់៥ភាគរយនៅឆ្នាំ២០២៦។
ទោះជាយ៉ាងណា យោងតាមក្រុមហ៊ុនKnight Frank កំណើនសេដ្ឋកិច្ចអាចឈានដល់ប្រហែល៦,៤ភាគរយ នៅឆ្នាំ ២០២៦។
កំណើនម៉ាក្រូនេះ នឹងគាំទ្រដល់តម្រូវការអចលនទ្រព្យ ជាពិសេសលំនៅដ្ឋាន និងឧស្សាហកម្ម/ភស្តុភារ។
ចំណែកនៅក្នុងវិស័យឧស្សាហកម្ម ក្រុមហ៊ុន Knight Frank កត់សម្គាល់ថា ទីផ្សារដីឧស្សាហកម្មមានភាពរឹងមាំ ដែលគាំទ្រដោយការវិនិយោគផ្ទាល់ពីបរទេស (FDI)។
២. ការងើបឡើងវិញនៃទីផ្សារលំនៅដ្ឋានជាមួយនឹងតម្រូវការដែលបានបែងចែក
អ្នកជំនាញ និងតាមដានទីផ្សារនេះបានសុទិដ្ឋិនិយមសម្រាប់ការងើបឡើងវិញនៃលំនៅដ្ឋាន អ្នកពួកគេជឿថា វិស័យអចលនទ្រព្យនឹងចាប់ផ្តើមងើបឡើងវិញប្រហែលឆ្នាំ ២០២៦-២០២៧។
យោងតាម Bamboo Routes បំក្រុមហ៊ុនដែលបានអភិវឌ្ឍន៍ខុនដូ នឹងបញ្ចេញយូនីតខុនដូរបស់ពួកគេនៅក្នុងទីផ្សារថ្មី មានចំនួនច្រើននៅឆ្នាំ២០២៦ ដែលធ្វើឲ្យមានការបារម្ភពីការផ្គត់ផ្គង់ លើសតម្រូវការនៅក្នុងទីផ្សារ។
ប៉ុន្តែកំណើនភាគច្រើន គឺស្ថិតនៅក្នុងផ្នែកកម្រិតមធ្យម និងផ្នែកដែលមានតម្លៃសមរម្យជាង មិនមែនគ្រាន់តែផ្នែកប្រណីតនោះទេ។
អ្នកទិញផ្ទះលើកដំបូង និងអ្នកជំនាញវ័យក្មេងកំពុងក្លាយជាកម្លាំងចលករ កាន់តែខ្លាំងឡើងនៅក្នុងទីផ្សារ ដោយចូលចិត្តខុនដូដែលមានតម្លៃសមរម្យ និងលំនៅដ្ឋានតូចៗ ដែលមានតម្លៃអាចបំពេញបាននៅក្នុងទីផ្សារ។
សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia លោកយិន លាងគង់បានមានប្រសាសន៍ឲ្យដឹងថា ស្របពេលទីផ្សារនៅតែមានសភាពតានតឹង និងមិនច្បាស់លាស់សម្រាប់ឆ្នាំ២០២៦ អ្នកអភិវឌ្ឍន៍អចលនទ្រព្យ គួរសម្លឹងនិងចាប់ឱកាសទីផ្សារសម្រាប់ក្រុមយុវជន ដែលមានអាយុវ័យក្មេង ព្រោះប្រជាជនកម្ពុជាមានប្រមាណ៦៥ភាគរយ មានអាយុ៣០ឆ្នាំចុះ ហេតុនេះពួកគេគួរជាក្រុមមនុស្ស ដែលអ្នកអភិវឌ្ឍន៍គួរសិក្សពីជំហំប្រាក់ចំណូល និងចំណង់ចំណូលចិត្តរបស់ពួកគេ។
លោកបន្តថា “អ្នកមានលទ្ឋភាពដែលមានអាយុ៣០ឆ្នាំលើស ភាគច្រើន ពួកគេមានលំនៅដ្ឋាន និងខុនដូរួចហើយ”។ លោកបន្ថែមថា “ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ប្រជាជនវ័យកណ្តាលឡើងលើភាគច្រើន ពិសេសម្ចាស់អាជីវកម្មនានា កំពុងជាប់ផុងក្នុងអន្ទាក់បំណុលច្រើន”៕
