កម្ពុជារងការវាយប្រហារតាមប្រព័ន្ឋអ៊ីនធើណេតជាង៤៥១លានដងក្នុងរយៈពេលមិនដល់១ឆ្នាំ ជម្រុញឲ្យជប៉ុនជួយដល់មជ្ឈមណ្ឌលប្រតិបត្តិការសន្តិសុខសាយប័រ

0

ដោយៈ និស្ស័យ

ភ្នំពេញៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានឲ្យដឹងថា គិតចាប់ពីខែឧសភា ឆ្នាំ២០២៥ មកដល់បច្ចុប្បន្ន ការវាយប្រហារDDoS មកលើក្រសួង ស្ថាប័ន មានរហូតដល់ទៅ៤៥១.៧ លានដង ប៉ុន្តែមជ្ឈមណ្ឌលSOC មានសមត្ថភាពការពារពីការវាយប្រហារDDoS នេះស្ទើរតែ១០០%។

ឆ្លើយតបនឹងបញ្ហាប្រឈម ជាមួយកង្វល់នេះ ភាគីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងភាគីមិត្តជប៉ុនបានបើកដំណើរការ ដាក់ឱ្យប្រើមជ្ឈមណ្ឌល ប្រតិបត្តិការសន្តិសុខសាយប័រ។

ថ្លែងក្នុងពិធីនេះ លោករដ្ឋមន្រ្តី និងឯកអគ្គរាជទូតជប៉ុន បានសម្ដែងនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើផ្នែកបច្ចេកវិទ្យាឌីជីថល និងការបណ្តុះបណ្តាលមូលធនឌីជីថលដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថលឱ្យកាន់តែល្អប្រសើរ។

មជ្ឈមណ្ឌលSOC ត្រូវបានបង្កើតឡើង ក្រោមគម្រោងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃជំនួយរដ្ឋាភិបាលជប៉ុន ក្នុងគោលបំណងពង្រឹងប្រព័ន្ធគ្រប់គ្រងនិងការពារសន្តិសុខឌីជីថល នៃហេដ្ឋារចនាសម្ព័ន្ធព័ត៌មានជាតិ ដើម្បីកសាងភាពធន់ និងភាពជឿទុកចិត្តលើប្រព័ន្ធរដ្ឋាភិបាលឌីជីថល។

មជ្ឈមណ្ឌលនេះ មានបំពាក់នូវសម្ភារបរិក្ខារបច្ចេកទេស និងប្រព័​ន្ធសុវត្ថិភាពសន្តិសុខសាយប័រ សម្រាប់តាមដាន ត្រួតពិនិត្យ ទប់ស្កាត់ និងឆ្លើយតបទៅនឹងការវាយប្រហារ តាមប្រព័ន្ធអ៊ីនធឺណិតមកលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល ប្រព័ន្ធប្រតិបត្តិការ និងបច្ចេកវិទ្យាឌីជីថលស្នូលរបស់ក្រសួង ស្ថាប័ន នៅក្នុងក្របខណ្ឌរាជរដ្ឋាភិបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here