ក្រសួងគ្រោងអភិវឌ្ឍន៍ផ្លូវជាតិលេខ១ទាក់ទងនឹងលំហូរចរាចរណ៍និងស្ពានឆ្លងកាត់ទន្លេមេគង្គ

0

ដោយៈ ម៉ាណា

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានបើកកិច្ចប្រជុំពិភាក្សា អំពីទិដ្ឋភាពបច្ចេកទេសវិស្វកម្ម នៃការសិក្សាសមិទ្ធិលទ្ធភាព លើគម្រោងអភិវឌ្ឍន៍កំណាត់ផ្លូវជាតិលេខ១ និងស្ពានឆ្លងកាត់ទន្លេមេគង្គ។

កិច្ចប្រជុំនេះដឹកនាំដោយលោកតូច ចាន់កុសល រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយនឹងក្រុមការងារបច្ចេកទេ​សជប៉ុន របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន(JICA) និងដោយមានការចូលរួមពីអនុរដ្ឋលេខាធិការ  លោកប្រធាននាយកដ្ឋានផ្លូវថ្នល់ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំនេះផ្ដោតសំខាន់លើការពិភាក្សា អំពីស្ថានភាពកំណាត់ផ្លូវជាតិលេខ១ ទីតាំងចំនុចប្រសព្វសំខាន់ៗ លំហូរចរាចរណ៍ពីរាជធានីភ្នំពេញ ឆ្ពោះទៅតំបន់អរិយក្សត្រ ស្ពានត្សឹបាសា (ស្ពានអ្នកលឿង) ផ្លូវក្រវាត់ក្រុងទី២ និងតំបន់ជុំវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here