ដោយ: សហសេវិក
អន្តរជាតិ: ទិដ្ឋភាពទីផ្សារអចលនទ្រព្យរបស់ពិភពលោកកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ហើយជាមួយគ្នានេះ តំបន់មួយបានលេចត្រដែតឡើងជាក្បាលម៉ាសុីននៃកំណើនទីផ្សារអចលនទ្រព្យពិភពលោក។
តំបន់អាស៊ីប៉ាស៊ីហ្វិក បានគ្របដណ្តប់ចំណែកជាងពាក់កណ្តាលនៃតម្លៃទីផ្សារអចលនទ្រព្យលើពិភពលោក ហើយត្រូវបានគេព្យាករណ៍ថា នឹងនៅតែជាតំបន់ឈានមុខគេរហូតដល់ឆ្នាំ២០៣០ខាងមុខ។
កំណើនប្រជាជនខ្លាំង ការកើនឡើងនៃប្រាក់ចំណូល នគរូបនីយកម្ម និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ជាពិសេសនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន កំពុងជួយជំរុញកំណើនយ៉ាងឆាប់រហ័សនៃទីផ្សារលំនៅឋាន និងពាណិជ្ជកម្ម។








