ដោយៈ ម៉ាលីនណា
ភ្នំពេញៈ អគ្គនាយិកាក្រុមហ៊ុនAmatak Property Servie Co, Ltdលោកស្រីតាំង ហួរបានលើឡើងពីស្ថានភាពទីផ្សារដីធ្លី ក្នុងពេលបច្ចុប្បន្ន ស្របពេលស្ថានភាពក្នុងវិស័យនេះទាំងមូលបន្តស្ថិតក្នុងភាពមិនច្បាស់លាស់។
លោកស្រីបានមានប្រសាសន៍ឲ្យដឹង តាមតេឡេក្រាមកាលពីចុងសប្តាហ៍មុនថា ក្នុងកាលៈទេសៈសង្រ្គាម ជាមួយប្រទេសថៃកន្លងមក នៅតែមានសកម្មទិញលក់ ដែលភ្ញៀវភាគច្រើនបានទិញដី ក្នុងតម្លៃក្រោមទីផ្សារ ហើយអ្នកលក់ក៏បានដាក់លក់តម្លៃ ក្រោមទីផ្សារច្រើនផងដែរ។
-->
លោកស្រីបន្តថា “ការដាក់លក់ទាល់តែតម្លៃ ក្រោមទីផ្សារទើបលក់ចេញ ហើយសកម្មភាពទិញ លក់មិនមានការផ្អាកនោះទេ ដោយសារអ្នកទិញតយល់ថា ស្ថានភាពជាមួយប្រទេសថៃ នឹងមានភាពល្អប្រសើរឡើង”។
លោកស្រីតាំង ហួរបានបន្តថា ការទិញភាគច្រើន មិនសូវមានភ្ញៀវមានលុយធំៗ ច្រើនតែទំហំលុយល្មមៗ ព្រោះអ្នកវិនិយោគមួយចំនួនមិនទាន់ហ៊ានបញ្ចេញលុយធំៗនៅឡើយទេ។
រដ្ឋាភិបាលបានចាប់ផ្តើមយកពន្ធមូលធន លើអចលនទ្រព្យ២០ភាគរយចាប់ពីថ្ងៃទី១ មករា ឆ្នាំ២០២៦នេះតទៅហើយ ដែលអ្នកជំនាញនានាបានមើលឃើញថា ការអនុវត្តការយកពន្ធនេះ នឹងធ្វើឲ្យទីផ្សារអចលនទ្រព្យនឹងមានភាពជាប់គាំងរយៈពេលវែងថែមទៀត។
ពន្ធមូលធន២០ភាគរយ គឺមានន័យថា រដ្ឋាភិបាលនឹងដកពន្ឋតែ៥ភាគរយ នៃប្រាក់ចំណេញ២០ភាគរយរបស់ម្ចាស់ទ្រព្យ បន្ទាប់ពីកាត់៨០ភាគចេញ។
ឧទាហរណ៍ ម្ចាស់ទ្រព្យចំណេញ១លានដុល្លារ រដ្ឋាភិបាលនឹងធ្វើការគិតពន្ឋតែ៥ភាគរយ លើទឹកប្រាក់២០ម៉ឺនដុល្លារ ដែលបានកាត់ចេញប៉ុណ្ណោះ៕