ដោយៈ ម៉ាលីនណា
ភ្នំពេញៈ អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន លោកយក់ ឧសភា អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងសៀងហៃ បានទទួលជួបពិភាក្សាការងារជាមួយសម្ព័ន្ធសហគ្រាសសានហ្ស៊ី តំណាងដោយ លោក Nie Wenqing អគ្គលេខាធិការរង និងជាប្រធានតំណាងប្រចាំទីក្រុងសៀងហៃ និងសហការី។
ក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សា លើចំណុចមួយចំនួនដូចជា៖ ការស្វែងយល់អំពីសហគ្រាសសានហ្ស៊ី ការស្វែងយល់អំពីបរិយាបន្នវិនិយោគ សេដ្ឋកិច្ច-ពាណិជ្ជកម្មក្នុងប្រទេសកម្ពុជា ការរៀបចំផែនការកម្មវិធីទាក់ទាញអ្នកវិនិយោគ ការបន្តផ្លាស់ប្តូរបទពិសោធន៍ និងទស្សនកិច្ចសិក្សារវាងគ្នាទៅវិញទៅមក គោលនយោបាយទាក់ទាញទេសចរណ៍។ល។








