ដោយៈ ចំណាន
ភ្នំពេញៈ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុន Chery Automobile Group Chery Automobile Co., Ltd. ដឹកនាំដោយលោក YURUI ZHAO អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជានៃក្រុមហ៊ុន OMADA (CHERY)។
គណៈប្រតិភូរបស់ក្រុមហ៊ុន Chery Automobile Group បានអញ្ជើញចូលជួបសម្តែងការគួរសម ជាមួយថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងគោលបំណងផ្លាស់ប្តូរយោបល់ និងស្វែងយល់ឱ្យកាន់តែច្បាស់អំពីទីផ្សាររថយន្ត បរិយាកាសវិនិយោគ និងឱកាសអភិវឌ្ឍន៍អាជីវកម្មដែលមានសក្តានុពលនៅកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានបញ្ជាក់អំពីការគាំទ្រ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រួលបរិយាកាសវិនិយោគ និងការផ្តល់កិច្ចសម្រួលច្បាប់ និងបទដ្ឋានគតិយុត្តផ្សេងៗ ដើម្បីឱ្យការវិនិយោគរបស់ក្រុមហ៊ុន ទទួលបានជោគជ័យ និងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕







