ដោយ៖ សហការី
ភ្នំពេញ៖ ក្នុងការត្រៀមបើកបង្ហាញផលិតផលកូនខ្មែរ KH Haitech មានការសហការគ្នាជាមួយក្រុមហ៊ុនចិន ស្តង់ដារអន្តរជាតិ ពេលនេះអ្នកឧកញ៉ាវ័យក្មេង សំ សុខនឿន បានបង្ហើបឲ្យដឹងកាន់តែច្បាស់បន្ថែមទៀតថា KH Haitech បាននាំយកបច្ចេកទេស បច្ចេកវិទ្យាពីក្រុមហ៊ុន អន្តរជាតិ Haier Haitech មកផលិតដំឡើងនៅកម្ពុជា។
អ្នកឧកញ៉ាវ័យក្មេងរូបនេះ បានបង្កើតនូវប្រេនកូនខ្មែរដ៏ធំមួយ គឺ K Haitech របស់ក្រុមហ៊ុន KH Haitech ដែលមានគ្រឿងអេឡិចត្រូនិក សម្រាប់ប្រើប្រាស់សំខាន់ៗមានដូចជា ទូរស័ព្ទដៃ ថេប្លែត, លេបថប់ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់, ទូរទឹកកក និងរបស់របរជាច្រើនទៀត។
-->

អ្នកឧកញ៉ាវ័យក្មេង រូបនេះ បានអះអាងថា គុណភាពនៃផលិតផលរបស់ KH Haitech ល្អស្តង់ដាអន្តរជាតិ មានតម្លៃសមរម្យ និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។ លេីសពីនេះទៅទៀត KH Haitech នាំយកជំនាញ បច្ចេកវិទ្យា និងបច្ចេកទេស មកបណ្តុះបណ្តាលកូនខ្មែរ ដេីម្បីទទួលបានជំនាញមួយនេះ និងបង្កេីតការងារជាច្រេីនកន្លែងផងដែរ។
គួរបញ្ជាក់ផងដែរថា អ្នកឧកញ៉ាមានដើមកំណើតនៅស្រុកក្រូចឆ្មាររូបនេះ ដើម្បីជួយដល់ជីវភាព និងក៏ជាការលើកកម្ពស់ពលរដ្ឋអាចមានការងារធ្វើ និងទទួលបានសម្ភារល្អ ជួយសម្រួលដល់កររស់នៅកាន់តែប្រសើរ។

K Haitech ជាយីហោខ្មែរ និងផលិតក្នុងស្រុក របស់ក្រុមហ៊ុនកូនខ្មែរ ដែលមានស្ថាបនិក ជាអ្នកឧកញ៉ាវ័យក្មេង សំ សុខនឿន សហការជាមួយដៃគូអន្តរជាតិ នាំយកជំនាញ និងគុណភាពស្តង់ដារមកកាន់កម្ពុជាឆាប់ៗខាងមុខ។
សម្រាប់អ្នកមានចំណាប់អារម្មណ៍ចង់ឈ្វេងយល់ ពី KH Haitech អាចទៅទស្សនានៅស្តង់តាំងបង្ហាញ នៅថ្ងៃ ២៨ ខែមករា ឆ្នាំ ២០២៦ នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ ABCDE) រៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា
អត្ថបទ៖ ឆដា, រូបភាព៖ ផ្ដល់ឲ្យ
