រដ្ឋាភិបាលត្រៀមសាងសង់ស្ពានយោងដោយខ្សែកាបថ្មីមួយតភ្ជាប់ពីក្រុងនរា ទៅកាន់ក្រុងអរិយក្សត្រ

0

ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋាភិបាលគ្រោងសាងសង់ស្ពានយោងដោយខ្រែកាបថ្មីមួយតភ្ជាប់រវាងទីក្រុងនរា ទៅកាន់គំរោងMekong Quay ក្រុងអរិយក្សត្រ។

ព័ត៌មាននេះត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំ ក្រោមអធិបតីភាពលោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើគម្រោងសិក្សា និងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីកោះនរា រាជធានីភ្នំពេញ ទៅក្រុងរណបមេគង្គឃី (Koh Norea – Mekong Quay) នៃក្រុងអរិយក្សត្រ ខេត្តកណ្តាល។

កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង តំណាងរដ្ឋបាលរាជធានីភ្នំពេញ តំណាងរដ្ឋបាលខេត្តកណ្តាល តំណាងក្រុមហ៊ុន OCIC តំណាងក្រុមហ៊ុនធីភីម៉ូរ៉ាល់គ្រុប និងភាគីពាក់ព័ន្ធ៕

LEAVE A REPLY

Please enter your comment!
Please enter your name here