រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គ្រោងដាក់ចេញវិធានការបន្ថែមដើម្បីទប់ស្កាត់អ្នកវិនិយោគពីការប្រកួតប្រជែងជាមួយអ្នកទិញផ្ទះជាលក្ខណៈបុគ្គល

0

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមរបាយការណ៍របស់កាសែត Wall Street Journal បានឱ្យដឹងថា រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានស្នើហាមឃាត់វិនិយោគិនដែលមានផ្ទះលើសពី១០០ខ្នង មិនឱ្យបន្តទិញផ្ទះបន្ថែមទៀត។

យ៉ាងណាមិញ សំណើ​ខាងលើនេះ​រួម​បញ្ចូល​ករណី​លើកលែង​មួយ​ចំនួន ចំពោះបណ្តាវិនិយោគិន​ដែល​សាងសង់ ឬ​ជួសជុល​ផ្ទះ​​ជាពិសេស​ដើម្បី​ជួល​ទៅឱ្យអ្នកដទៃ។

កាសែត Wall Street Journal បាន​ឱ្យ​ដឹងបន្ត​ថា ក្រុមមន្ត្រី​អាមេរិកកំពុង​ព្យាយាម​ដាក់​បញ្ចូល​ការ​ហាមឃាត់​ទៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​លំនៅឋាន​របស់​ព្រឹទ្ធសភា ដែល​កំពុង​ស្ថិតក្នុងដំណាក់កាល​ចរចា។

ការហាមឃាត់នេះធ្វើឡើង បន្ទាប់ពីលោក ដូណាល់ ត្រាំ បានចេញបទបញ្ជាប្រតិបត្តិមួយកាលពីខែមករា ដើម្បីទប់ស្កាត់វិនិយោគិនធំៗពីការប្រកួតប្រជែងជាមួយអ្នកទិញផ្ទះជាលក្ខណៈបុគ្គល ក្នុងគោលបំណងធ្វើឱ្យលំនៅឋានមានតម្លៃសមរម្យជាងមុន។

ប្រឈមមុខនឹងសម្ពាធក្នុងការដោះស្រាយកង្វល់របស់អ្នកបោះឆ្នោតអំពីលទ្ធភាពទិញផ្ទះមុនការបោះឆ្នោតសភានៅឆ្នាំនេះ រដ្ឋបាលលោក ត្រាំ បានដាក់ចេញវិធានការជាច្រើន រួមទាំងការទិញមូលបត្រដែលធានាដោយអចលនទ្រព្យ (mortgage-backed securities)ដើម្បីជួយជំរុញលទ្ធភាពទិញផ្ទះរបស់ពលរដ្ឋអាមេរិក៕ប្រភព: Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here