ដោយៈ ម៉ាណា
ភ្នំពេញៈ ជាអ្នកជំនាញក្នុងការវិភាគអចលនទ្រព្យ និងក្លាយជាអ្នកអភិវឌ្ឍន៍លេចធ្លោមួយរូប លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានលើកឡើងថា អ្វីសំខាន់ក្នុងការឆ្ពោះទៅមុខ គឺលោកផ្តោតលើ “វិន័យ”។
លោកឧកញ៉ាបានមានប្រសាសន៍ ក្នុងកិច្ចសម្ភាសន៍មួយថា បើគិតតាំង ពីការចូលរៀនពីកម្រិតបឋមសិក្សា រហូតបញ្ចប់ថ្នាក់ទី១២ លោកមិនដែលបើកចាក់សូម្បីតែម្តង ហើយនៅពេលរៀនមហាវិទ្យាល័យ៤ឆ្នាំ លោកមិនដែលឈប់ មិនដែលចេញមុនម៉ោង និងមិនដែលយឺតក្នុងការចូលរៀនសូម្បីតែម្តង។
លោកបណ្ឌិតបញ្ជាក់ថា “ក្នុងមុខជំនួញរបស់ខ្ញុំ “វិន័យ” ជាមូលដ្ឋានគ្រឹះ ដោយអត់ផឹកស្រា អត់ជក់បារី និងមិនគិតវិជ្ជមាន”។លោកបន្តថា “ខ្ញុំមិនជក់បារី មិនផឹកស្រា ប៉ុន្តែខ្ញុំគេងច្រើន ពិសេសមិនមានគំនិតច្រណែន ឈ្នានីសអ្នកណាឡើយ”។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា លោកមិនចង់ធ្វើអ្នកធំទេ តែពេលគេនិយាយពីអចលនទ្រព្យនៅកម្ពុជា គឺគេស្គាល់“គីម ហ៊ាង”។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងជាអគ្គនាយកក្រុមហ៊ុនKhmer Real Estate អភិវឌ្ឍន៍បុរីKS Resident ជាស្ថាបនិកបុរីវិមានសំណាង គំរោងអភិវឌ្ឈន៍ទីក្រុងសំណាងតម្លៃ៥០០លានដុល្លារនាពេលអនាគត និងសាងសង់ផ្ទះតម្លៃសមរម្យ នៅតាមបណ្តាខេត្តនានាផងដែរ៕







