ដោយៈ ម៉ាណា
ភ្នំពេញៈ អ្នកជំនាញឧស្សាហកម្ម និងអ្នកអត្ថាធិប្បាយទីផ្សារ អ្នកឯកទេស និងអ្នកវិភាគអចលនទ្រព្យជាច្រើនបាននិយាយថា ទីផ្សារអចលនទ្រព្យរបស់ប្រទេសកម្ពុជា កំពុងវិលត្រឡប់មកវិញបន្តិចម្តងៗនៅឆ្នាំ ២០២៦។
ទស្សនៈនេះត្រូវបានគូសបញ្ជាក់ នៅក្នុងសេចក្តីសង្ខេបទីផ្សារអចលនទ្រព្យកម្ពុជានៃនិន្នាការឆ្នាំ ២០២៦។
លោកឧកញ៉ាចេង ខេង នាយកគ្រប់គ្រងនៃក្រុមហ៊ុន CPL Cambodia Property បានកត់សម្គាល់ថា គម្រោងប្រណីតតាមឆ្នេរសមុទ្រ និងការអភិវឌ្ឍថ្មីៗ (ឧទាហរណ៍ នៅក្រុងព្រះសីហនុ និងកោះរ៉ុង) គឺជាភស្តុតាងដែលបង្ហាញថា ទីផ្សារកំពុងវិវត្ត និងបង្កើតទីផ្សារថ្មីៗសម្រាប់កំណើនអចលនទ្រព្យ។

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ខណៈពេលដែលមិនត្រឹមតែនិយាយអំពីអចលនទ្រព្យប៉ុណ្ណោះទេ លោកស្រី Jyotsana Varma នាយកប្រចាំប្រទេសរបស់ ADB ប្រចាំប្រទេសកម្ពុជា បានធ្វើអត្ថាធិប្បាយលើទស្សនវិស័យសេដ្ឋកិច្ច ទូទៅរបស់ប្រទេសកម្ពុជាសម្រាប់ឆ្នាំ ២០២៥-២០២៦ ដោយកត់សម្គាល់ថា សំណង់ និងអចលនទ្រព្យគួរតែរស់ឡើងវិញបន្តិចម្តងៗ ដែលជាផ្នែកមួយនៃការងើបឡើងវិញ នៃសេដ្ឋកិច្ចកាន់តែទូលំទូលាយ។

ជាមួយគ្នានេះ អ្នកឧកញ៉ាសំ សុខនឿនប្រធានសម្ព័ន្ឋក្រុមប្រឹក្សាភិបាលក្រុមហ៊ុនSAM SN Groupបានមានប្រសាសន៍ដោយលើកឡើងលើផ្នែកមួយចំនួន នៃវិស័យអចលនទ្រព្យនៅកម្ពុជាកំពុងងើបឡើងវិញ ដែលផ្នែកទាំងនោះរួមមានលំនៅដ្ឋាន និងខុនដូលំដាប់មធ្យម ដីសម្រាប់សាងសង់តំបន់ឧស្សាហកម្ម ជាដើម៕







