អគារខ្ពស់ៗជាច្រើនកំពុងបង្ហាញខ្លួនក្នុងក្រុងភ្នំពេញ។ រូបថត៖ ម៉ៃ វីរៈ
ដោយ ដន
ភ្នំពេញៈ ធនាគារពាណិជ្ជនានានៅកម្ពុជា បានបង្កើនដើមទុនក្នុងការផ្តល់កម្ចីដល់វិស័យអចលនទ្រព្យ និងកម្ចីសម្រាប់វិស័យសំណង់មានចំនួនជាង៣០ភាគរយនៃផលប័ត្ររបស់ពួកគេ។ នេះបើយោងតាមធនាគារជាតិនៃកម្ពុជា។
ភាគរយនៃប្រាក់កម្ចីទាក់ទងនឹងអចលនទ្រព្យ មានការកើនឡើងយ៉ាងខ្លាំងធៀបនឹងឆ្នាំមុន និងស្របពេលជាមួយនឹងការវិនិយោគផ្ទាល់ពីបរទេសធំៗ ដែលភាគច្រើនមកពីប្រទេសចិន។
-->
យោងតាមរបាយការណ៍នៃធនាគារជាតិនៃកម្ពុជាបានបង្ហាញថា វិស័យអចលនទ្រព្យ ត្រូវបានគាំទ្រដោយលំហូរចូលវិនិយោគផ្ទាល់ពីបរទេស(FDI) ដល់សកម្មភាពសំណង់ និងអចលនទ្រព្យដែលមានចំនួន២០ភាគរយ នៃការវិនិយោគផ្ទាល់ពីបរទេសសរុបនៅឆ្នាំ២០១៨ និងកើនឡើង២៧,៥ភាគរយ។ ទន្ទឹមនឹងនេះដែរប្រាក់កម្ចីពីធនាគារដល់វិស័យសំណង់ និងសកម្មភាពអចលនទ្រព្យ ដែលមានប្រហែល១៧,១ភាគរយនៃប្រាក់កម្ចីធនាគារសរុបបានកើនឡើង៣៥,៤ ភាគរយនៅក្នុងឆ្នាំ ២០១៨។
ធនាគារក៏បានពង្រីកឥណទានយ៉ាងឆាប់រហ័ស ដល់វិស័យអចលនទ្រព្យ និងផលិតផលហិរញ្ញវត្ថុ ដែលទាក់ទងនឹងប្រាក់កម្ចីអចលនទ្រព្យពី១៦,៥ភាគរយ នៃឥណទានសរុបក្នុងឆ្នាំ២០១២ ដល់ ២៧,៦ ភាគរយនៅឆ្នាំ ២០១៨។
ក្រុមហ៊ុន Moody’s Investors Service Inc. និងភ្នាក់ងារស្រាវជ្រាវសេដ្ឋកិច្ច បានកត់សម្គាល់នៅក្នុងរបាយការណ៍ឥណទានប្រចាំឆ្នាំរបស់ខ្លួនថា សេដ្ឋកិច្ចកម្ពុជាកំពុងស្ថិតក្នុងល្បឿនមួយជាមួយកំណើនប្រកបដោយស្ថិរភាព ដោយសារតែមានការវិនិយោគដោយផ្ទាល់ពីប្រទេសចិននៅក្នុងវិស័យអចលនទ្រព្យ។
ប៉ុន្តែរបាយការណ៍នេះក៏បានព្រមានដែរថា ការពឹងផ្អែករបស់វិស័យធនាគារទៅលើវិស័យអចលនទ្រព្យ អាចធ្វើឱ្យវិស័យហិរញ្ញវត្ថុជួបហានិភ័យ ប្រសិនបើការវិនិយោគពីបរទេសលែងហូរចូលកម្ពុជា ដោយសារការប្រែប្រួលនៃសេដ្ឋកិច្ចពិភពលោក ជាពិសេសសង្គ្រាមពាណិជ្ជកម្មអាម៉េរិក-ចិន និងការព្រួយបារម្ភរបស់វិបត្តិសេដ្ឋកិច្ចពិភពលោក។
ធនាគារកំពុងចាប់ផ្តើមគិតគូពីភាគរយ នៃប្រាក់កម្ចីអចលនទ្រព្យនៃផលប័ត្រសរុបរបស់ពួកគេ ដោយធ្វើតាមការក្រើនរំលឹកពីធនាគារជាតិ អំពីការផ្តល់កម្ចីច្រើនពេកដល់បុគ្គល ឬអង្គភាពដោយគ្មានកំណត់ត្រាហិរញ្ញវត្ថុត្រឹមត្រូវ។
លោក Mohd Hanif Suadi អគ្គនាយកប្រតិបត្តិធនាគារ Maybank Cambodia មានប្រសាសន៍ថា “ប្រទេសកម្ពុជាគឺដូចប្រទេសម៉ាឡេស៊ីកាលមុន។ ឥណទានគឺជាសុពលភាព។ អ្វីដែលអ្នកប្រាប់ខ្ញុំ តើខ្ញុំនឹងធ្វើឱ្យមានសុពលភាព។ អ្នកប្រាប់ខ្ញុំថា អ្នកចង់បានកម្ចី ១០ ម៉ឺនដុល្លារ”។ លោកបន្ថែមថា “តើយើងធ្វើឱ្យមានសុពលភាពយ៉ាងដូចម្តេច? យើងធ្វើវាឲ្យសុពលភាពតាមរយៈការមើលលើអចលនទ្រព្យ ឬទ្រព្យសម្បត្តិ និងមើលថាតើទ្រព្យទាំងនោះ អាចត្រូវបានប្រែជាលំហូរសាច់ប្រាក់បានឬទេ។ នោះកំណត់ថាតើអ្នកអាចបង់ប្រាក់ឬអត់។ ប៉ុន្តែអ្នកទាំងនោះមិនត្រូវបានកត់ត្រាទុកទេ”។
លោក Mohd Hanif Suadi “ដូច្នេះតើយើងបង្កើតកិច្ចការងារ ដើម្បីចាប់ផ្តើមរក្សាកំណត់ត្រាហិរញ្ញវត្ថុយ៉ាងដូចម្តេច”៕