ធនាគារពាណិជ្ជ​បង្កើន​ទុន​វិនិយោគ​ដល់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​

0
អគារខ្ពស់ៗជាច្រើនកំពុងបង្ហាញខ្លួនក្នុងក្រុងភ្នំពេញ។ រូបថត៖ ម៉ៃ វីរៈ

ដោយ​ ដន​

ភ្នំ​ពេញៈ​ ធនាគារពាណិជ្ជ​នានា​នៅ​កម្ពុជា​ បាន​បង្កើន​ដើមទុន​ក្នុង​ការ​ផ្តល់​កម្ចី​ដល់​វិស័យ​អចលនទ្រព្យ​ និង​កម្ចី​សម្រាប់​វិស័យ​សំណង់​មាន​ចំនួន​ជាង៣០ភាគរយ​នៃ​ផលប័ត្រ​របស់​ពួកគេ​។ នេះ​បើ​យោង​តាម​ធនាគារជាតិនៃកម្ពុជា​។

ភាគរយ​នៃ​ប្រាក់កម្ចី​ទាក់ទង​នឹង​អចលនទ្រព្យ​ មានការ​កើនឡើង​យ៉ាង​ខ្លាំង​ធៀប​នឹង​ឆ្នាំមុន​ និង​ស្រប​ពេល​ជាមួយនឹង​ការ​វិនិយោគ​ផ្ទាល់​ពី​បរ​ទេស​ធំៗ​ ដែល​ភាគច្រើន​មក​ពី​ប្រទេស​ចិន​។

យោង​តាម​របាយការណ៍​នៃ​ធនាគារជាតិនៃកម្ពុជា​បាន​បង្ហាញថា​ វិស័យ​អចលនទ្រព្យ​ ត្រូវ​បាន​គាំទ្រ​ដោយ​លំហូរ​ចូល​វិនិយោគ​ផ្ទាល់​ពី​បរទេស​(FDI​) ដល់​សកម្មភាព​សំណង់​ និង​អចលនទ្រព្យ​ដែល​មាន​ចំនួន២០ភាគរយ​ នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​សរុប​នៅ​ឆ្នាំ២០១៨​ និង​កើនឡើង២៧​,៥ភាគរយ​។ ទន្ទឹម​នឹង​នេះ​ដែរ​ប្រាក់កម្ចី​ពី​ធនាគារ​ដល់​វិស័យ​សំណង់​ និង​សកម្មភាព​អចលនទ្រព្យ​ ដែល​មាន​ប្រហែល១៧​,១ភាគរយ​នៃ​ប្រាក់កម្ចី​ធនាគារ​សរុប​បាន​កើនឡើង៣៥​,៤ ភាគរយ​នៅក្នុង​ឆ្នាំ​ ២០១៨​។

ធនាគារ​ក៏បាន​ពង្រីក​ឥណទាន​យ៉ាង​ឆាប់រហ័ស​ ដល់​វិស័យ​អចលនទ្រព្យ​ និង​ផលិតផល​ហិរញ្ញវត្ថុ​ ដែល​ទាក់ទង​នឹង​ប្រាក់កម្ចី​អចលនទ្រព្យ​ពី១៦​,៥ភាគរយ​ នៃ​ឥណទាន​សរុប​ក្នុង​ឆ្នាំ២០១២​ ដល់​ ២៧​,៦ ភាគរយ​នៅ​ឆ្នាំ​ ២០១៨​។

ក្រុមហ៊ុន​ Moody’s​ Investors​ Service​ Inc​. និង​ភ្នាក់ងារ​ស្រាវជ្រាវ​សេដ្ឋកិច្ច​ បាន​កត់សម្គាល់​នៅក្នុង​របាយការណ៍​ឥណទាន​ប្រចាំឆ្នាំ​របស់​ខ្លួន​ថា​ សេដ្ឋកិច្ច​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ល្បឿន​មួយ​ជាមួយ​កំណើន​ប្រកបដោយ​ស្ថិរភាព​ ដោយសារតែ​មានការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​ប្រទេស​ចិន​នៅក្នុង​វិស័យ​អចលនទ្រព្យ​។

ប៉ុន្តែ​របាយការណ៍​នេះ​ក៏បាន​ព្រមាន​ដែរ​ថា​ ការពឹងផ្អែក​របស់​វិស័យ​ធនាគារ​ទៅលើ​វិស័យ​អចលនទ្រព្យ​ អាច​ធ្វើ​ឱ្យ​វិស័យ​ហិរញ្ញវត្ថុ​ជួប​ហានិភ័យ​ ប្រសិនបើ​ការ​វិនិយោគ​ពី​បរទេស​លែង​ហូរ​ចូល​កម្ពុជា​ ដោយសារ​ការប្រែប្រួល​នៃ​សេដ្ឋកិច្ច​ពិភពលោក​ ជាពិសេស​សង្គ្រាម​ពាណិជ្ជកម្ម​អាម៉េរិក​-ចិន​ និង​ការ​ព្រួយបារម្ភ​របស់​វិបត្តិសេដ្ឋកិច្ច​ពិភពលោក​។

ធនាគារ​កំពុង​ចាប់ផ្តើម​គិត​គូ​ពី​ភាគរយ​ នៃ​ប្រាក់កម្ចី​អចលនទ្រព្យ​នៃ​ផលប័ត្រ​សរុប​របស់​ពួកគេ​ ដោយធ្វើ​តាម​ការ​ក្រើនរំលឹក​ពី​ធនាគារជាតិ​ អំពី​ការ​ផ្តល់​កម្ចី​ច្រើនពេក​ដល់​បុគ្គល​ ឬអង្គភាព​ដោយ​គ្មាន​កំណត់ត្រា​ហិរញ្ញវត្ថុ​ត្រឹមត្រូវ​។

លោក​ Mohd​ Hanif​ Suadi​ អគ្គនាយក​ប្រតិបត្តិ​ធនាគារ​ Maybank​ Cambodia​ មានប្រសាសន៍​ថា​ “ប្រទេស​កម្ពុជា​គឺ​ដូច​ប្រទេស​ម៉ាឡេស៊ី​កាលមុន​។ ឥណទាន​គឺជា​សុពលភាព​។ អ្វី​ដែល​អ្នក​ប្រាប់​ខ្ញុំ​ តើ​ខ្ញុំ​នឹង​ធ្វើ​ឱ្យ​មាន​សុពលភាព​។ អ្នក​ប្រាប់​ខ្ញុំ​ថា​ អ្នក​ចង់បាន​កម្ចី​ ១០​ ម៉ឺន​ដុល្លារ​”។ លោក​បន្ថែម​ថា​ “តើ​យើង​ធ្វើ​ឱ្យ​មាន​សុពលភាព​យ៉ាងដូច​ម្តេច​? យើង​ធ្វើ​វា​ឲ្យ​សុពលភាព​តាមរយៈ​ការ​មើល​លើ​អចលនទ្រព្យ​ ឬទ្រព្យសម្បត្តិ​ និង​មើល​ថា​តើ​ទ្រព្យ​ទាំងនោះ​ អាច​ត្រូវ​បាន​ប្រែជា​លំហូរ​សាច់ប្រាក់​បាន​ឬទេ​។ នោះ​កំណត់​ថា​តើ​អ្នក​អាច​បង់ប្រាក់​ឬអត់​។ ប៉ុន្តែ​អ្នក​ទាំងនោះ​មិន​ត្រូវ​បាន​កត់ត្រា​ទុក​ទេ​”។

លោក​ Mohd​ Hanif​ Suadi​ “ដូច្នេះតើ​យើង​បង្កើត​កិច្ចការ​ងារ​ ដើម្បី​ចាប់ផ្តើម​រក្សា​កំណត់ត្រា​ហិរញ្ញវត្ថុ​យ៉ាងដូច​ម្តេច​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here