ដោយ: សហសេវិក
អន្តរជាតិ: ទីក្រុងតូក្យូរបស់ប្រទេសជប៉ុនកំពុងប្រឈមមុខនឹងការខ្វះខាតការិយាល័យ ខណៈតម្រូវការបានកើនឡើងដល់កម្រិតខ្ពស់បំផុតកាលពីឆ្នាំ២០២៥ ហើយការដ្ឋានសាងសង់អគារថ្មីៗត្រូវបានពន្យារពេលដោយសារកង្វះខាតកម្លាំងពលកម្ម និងការកើនឡើងនៃការចំណាយ។
យោងតាមក្រុមហ៊ុន CBRE បានឱ្យដឹងថា ខណៈតម្រូវការបានកើនឡើងដល់៣៣៦.០០០ tsubo (១,១១លានម៉ែត្រការ៉េ) ទំហំការិយាល័យដែលអាចរកជួលបាន មានត្រឹមតែ១៨៥.០០០ tsubo នៅក្នុងសង្កាត់ចំនួន២៣ នៅកណ្តាលទីក្រុងតូក្យូកាលពីឆ្នាំមុន។
១ tsubo ស្មើនឹង៣,៣ម៉ែត្រការ៉េ ជាឯកតាទូទៅដែលប្រើប្រាស់ក្នុងទីផ្សារអចលនទ្រព្យជប៉ុន។
ភាពប្រសើរឡើងនៃប្រាក់ចំណូលសាជីវកម្មរបស់ក្រុមហ៊ុននានាកំពុងជួយជំរុញតម្រូវការការិយាល័យ។ ក្រុមហ៊ុនកាន់តែច្រើនកំពុងផ្លាស់ប្តូរ ឬពង្រីកការិយាល័យរបស់ពួកគេ ស្របពេលក្រុមហ៊ុនទាំងនោះបន្ថែមបុគ្គលិកថ្មី។ ក្រុមហ៊ុនមួយចំនួនដែលមានមូលដ្ឋាននៅខាងក្រៅទីក្រុងតូក្យូ ក៏កំពុងបើកសាខានៅក្នុងទីក្រុងតូក្យូផងដែរ។
គិតត្រឹមខែកុម្ភ: ឆ្នាំ២០២៦ អត្រាការិយាល័យទំនេរ (vacancy rate) នៅក្នុងសង្កាត់ចំនួន២៣ នៅកណ្តាលទីក្រុងតូក្យូមានត្រឹមតែ២,១% ប៉ុណ្ណោះ ដោយបានធ្លាក់ចុះរយៈពេល៧ខែជាប់ៗគ្នា។

ក្រុមហ៊ុន CBRE បានប៉ាន់ប្រមាណថា នៅឆ្នាំ ២០២៦នេះ ការផ្គត់ផ្គង់ការិយាល័យថ្មីនៅក្នុងសង្កាត់សំខាន់ៗចំនួន ២៣ របស់ទីក្រុងតូក្យូនឹងគ្របដណ្តប់បាន៨០ភាគរយប៉ុណ្ណោះនៃតម្រូវការសរុប។
កង្វះនៃការផ្គត់ផ្គង់បានធ្វើឱ្យតម្លៃជួលកើនឡើងក្នុងអត្រាប្រកបដោយស្ថិរភាព។ តម្លៃជួលការិយាល័យជាមធ្យមនៅក្នុងសង្កាត់ទាំង២៣ បានកើនឡើង៥ភាគរយដល់២០.៤៧៧យ៉េន (១៣៤ដុល្លារ) ក្នុងមួយ tsubo កាលពីខែកុម្ភៈ ឆ្នាំនេះ ធៀបនឹងឆ្នាំមុន ដែលជាការកើនឡើងរយៈពេល១០ខែជាប់ៗគ្នា៕ប្រភព: Nikkei Asia៕







