ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមការងារផ្នែកឯកជន ក្រុមការងារ “ឌ” “ផ្នែកសំណង់ និងអចលនទ្រព្យ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនបានបើកកិច្ចប្រជុំពាក់ព័ន្ធនឹងបញ្ហាក្នុងវិស័យសំណង់។
កិច្ចប្រជុំនេះ ដឹកនាំដោយ ឧកញ៉ាបណ្ឌិត តាន់ មុន្នីវណ្ណ សហប្រធានក្រុមការងារ “ឌ” តំណាងផ្នែកឯកជន។
កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាងក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត ក្រុមហ៊ុនបុរី ខេស៊ី ឯ.ក អគ្គនាយកក្រុមហ៊ុន ព្រុំ មុន្នីទេ, អគ្គនាយកក្រុមហ៊ុន សេម អេសអិន រៀលធី ឯ.ក។ តំណាងសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងតំណាងក្រុមហ៊ុនឯកជនពាក់ព័ន្ធក្នុងវិស័យសំណង់ និងអចលនទ្រព្យមួយចំនួនទៀតផងដែរ។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមដែលនៅសេសសល់ និងបន្តលើកឡើងនូវបញ្ហាប្រឈមថ្មីៗបន្ថែមទៀត ក្នុងវិស័យយសំណង់ និងអចលនទ្រព្យ ដើម្បីដាក់ស្នើសុំដំណោះស្រាយជាមួយនឹងដៃគូ គឺក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាពេលខាងមុខនេះ។
ជាលទ្ធផល កិច្ចប្រជុំបានធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមមួយចំនួនរួមមាន៖ ១.ការពិភាគ្សាលើ អនុក្រឹត្យលេខ០៣ អនក្រ.បក “ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ” ២.បញ្ហាចំណតនៅក្នុងអគារCondo និងអគារពាណិជ្ជកម្មខ្ពស់ៗ រួមនឹងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតផងដែរ៕







