ដោយៈ ចំណាន
ភ្នំពេញៈ ផ្តើមចេញពីភ្នាក់ងារអចលនទ្រព្យជិះម៉ូតូមួយ រហូតមានរថយន្តលើសពី៣គ្រឿងសម្រាប់ធ្វើដំណើរ មានក្រុមហ៊ុនជាច្រើនក្នុងដៃ និងអភិវឌ្ឍន៍បុរីធំៗចំនួន២ លោកឧកញ៉ាបណ្ឌិតគីម ហ៊ានស្ថាបនិកបុរីវិមានសំណាង បានចែករំលែកបទពិសោធន៍ជាច្រើន លើដំណើរប្រឡូកក្នុងវិស័យនេះរយៈពេល២៥ឆ្នាំ។
លោកឧកញ៉ាបានលើកឡើងថា ក្រោយពេលចូលប្រឡូកក្នុងអាជីវកម្ម ផ្នែកអចលនទ្រព្យអស់រយះពេល ២៥ឆ្នាំ (2001-2026) ក្នុងនាមជាភ្នាក់ងារផ្នែកទិញ លក់ និងជួលអចលនទ្រព្យ អ្នកវាយតម្លៃអចលនទ្រព្យ អ្នកគ្រង់គ្រងអចលនទ្រព្យ អ្នកវិនិយោគអចលនទ្រព្យ និងជាអ្នកអភិវឌ្ឍន៌អចលនទ្រព្យ នោះអ្វីដែលខ្ញុំបាទ គីម ហ៊ាង ខ្លាចបំផុត។
លោកបន្តថា ក្នុងនាមជាភ្នាក់ងារផ្នែកទិញ លក់ និងជួលអចលនទ្រព្យ៖ ខ្លាចម្ចាស់អចលនទ្រព្យ និងអតិថិជន មិនសប្បាយចិត្តទៅតាមតម្លៃ និងលក្ខខណ្ឌនៃការដោះដូរ ពេលត្រូវទិញ លក់ ឬជួល។
ក្នុងនាមជាអ្នកវាយតម្លៃអចលនទ្រព្យ៖ បើវាយតម្លៃអចលនទ្រព្យថោក ខ្លាចអតិថិជនខ្ចីលុយមិនគ្រប់ បើវាយតម្លៃថ្លៃ ខ្លាចអតិថិជនខ្ចីហើយមិនសង និងខ្លាចធនាគារលក់ទ្រព្យមិនគ្រប់លុយ តែបើវាយតម្លៃល្មមៗ ខ្លាចទាំងអតិថិជន និងធនាគារមិនសប្បាយចិត្ត។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា ក្នុងនាមជាអ្នកគ្រប់គ្រងអចលនទ្រព្យ៖ ខ្លាចព្រំដីចេះដើរ ខ្លាចមានគេចូលមកស្នាក់នៅក្នុងដី ខ្លាចទ្រព្យមិនត្រូវបានប្រើប្រាស់អស់លទ្ធភាព និងខ្លាចប្រើប្រាស់ទ្រព្យមិនត្រូវគោលដៅត្រឹមត្រូវ។
ក្នុងនាមជាអ្នកវិនិយោគអចលនទ្រព្យ៖ ខ្លាចទិញអចលនទ្រព្យប៉ះចំប្លង់រឿង ខ្លាចប៉ះអ្នកជិតខាងក្រៅភព និងខ្លាចពេលវេលាសងត្រលប់នៃការវិនិយោគ ខុសពីការរំពឹងទុក។

ក្នុងនាមជាអ្នកអភិវឌ្ឍន៌អចលនទ្រព្យ៖ ក្នុងផែនការអាជីវកម្ម ៣០ឆ្នាំ (2026-2056) របស់ខ្ញុំបាទ គីម ហ៊ាង គឺត្រូវសាងសង់អោយបាន ១០០ ០០០ (ផ្ទះ វីឡា និងខុនដូ) ៤៥សាលារៀន ៤៥មន្ទីរពេទ្យ ៤៥ផ្សារលក់ដូរ និង ៤៥កន្លែងលេងកីឡាចម្រុះ ហើយខ្ញុំបាទ ខ្លាចផ្ទះ វីឡា និងខុនដូ ដែលសាងសង់ហើយ តែមានអ្នកមកស្នាក់នៅពិតតិចជាង ៧០%!
ពុកម៉ែ ពូមីង បងប្អូន មិត្តភក្តិ និងប្រជាជនកម្ពុជា ដែលចូលចិត្តរបៀបនៃការធ្វើអាជីវកម្មរបស់ខ្ញុំបាទ គីម ហ៊ាង ហើយចង់ក្លាយជាចំណែកតូច ចំណែកធម្យម ឬចំណែកធំ នៃផែនការអាជីវកម្ម៣០ឆ្នាំ (2026-2056) នោះអាចមកជួបខ្ញុំបាទបានគ្រប់ពេលនៅ បុរី វិមានសំណាង ឬអាចទាក់ទងមកដោយផ្ទាល់តាមលេខទូរសព្ទ័ +855 12 96 2000 (WhatsApp, Telegram & WeChat) ឬអ៊ីម៉ែល [email protected] និងគេហទំព័រ www.boreyvimeansamnang.com៕







