ដោយៈ ចំណាន
ភ្នំពេញៈ ជាអ្នកជំនួញទទួលបានជោគជ័យក្នុងអាជីព គ្រួសារ និងការរៀបចំបណ្តុះបណ្តាលបុត្រ ធីតាបានល្អប្រសើរ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងស្ថាបនិកបុរីវិមានសំណាង បានចែករលែកនូវគន្លឹះសំខាន់ៗក្នុងការរៀបចំជីវិតសម្រាប់យុវជន។
លោកបានចែករំលែកនូវគន្លឹះសំខាន់ៗចំនួន៥ជំហ៊ាន ក្នុងឆាកជីវិត និងស្របតាមវ័យនិមួយៗដូចជា 1. ២០ឆ្នាំដំបូង៖ ត្រូវតែរៀនអោយបានច្រើនបំផុត តាមដែលអាចរៀនបាន ព្រោះបើមិនបានរៀនក្នុងវ័យនេះ អ្នកនឹងស្តាយក្រោយមួយជីវិត។
- វ័យ២០ទៅ៣០ឆ្នាំ៖ ត្រូវធ្វើការ ធ្វើអាជីវកម្ម និងរៀបចំគូរជីវិតអោយត្រឹមត្រូវ ព្រោះបើមិនបានរៀន មិនមានការងារធ្វើ មិនមានមុខរបរ រៀបការគូរជីវិតខុស នោះអ្នកនឹងស្តាយក្រោយមួយជីវិត។
- វ័យ៣០ ទៅ៤០ឆ្នាំ៖ ត្រូវពង្រឹង និងពង្រីកសមត្ថភាព ទំនាក់ទំនង ការងារ អាជីវកម្ម ថែទាំងសុខភាព និងក្រុមគ្រួសារ អោយបានល្អ ព្រោះជាវ័យ ដែលមនុស្សជាច្រើនបានបង្កើត កំហុសធំបំផុតក្នុងជីវិត។
- វ័យ៤០ ទៅ៥០ឆ្នាំ៖ ពាក់កណ្តាលជីវិតបានកន្លងផុតទៅហើយ អ្នកកំពុងមើលឃើញយ៉ាងច្បាស់ពីកំរិតខុសគ្នា របស់មនុស្សក្នុងវ័យនេះ ដោយអ្នកខ្លះរស់នៅជាមួយក្រុមគ្រួសារ យ៉ាងមានសុភមង្គល តែមានអ្នកខ្លះទៀត អត់មានទាំងគ្រួសារ ហូបចុក ស្នាក់នៅ ស្លៀកពាក់សមរម្យនៅឡើយទេ។
- វ័យចាប់ពី ៥០ឆ្នាំឡើងទៅ៖ មិនអាចត្រលប់ថយក្រោយ មិនអាចចាប់ផ្តើមសារជាថ្មី មិនមានខុសឬត្រូវ មិនមានទេពាក្យថាសោកស្តាយ ឬស្តាយក្រោយ ដោយអ្វីដែលអ្នកកំពុងទទូលបានក្នុងវ័យ៥០ឆ្នាំ នឹងបន្តនៅជាមួយអ្នករហូតដល់ថ្ងៃចុងក្រោយនៃជីវិត៕








