ដំណឹងល្អៈរដ្ឋាភិបាកប្រកាសដាក់ឲ្យប្រើប្រាស់ប័ណ្ណបើកបរជីជីថលជាផ្លូវការហើយ

រដ្ឋាភិបាកប្រកាសដាក់ឲ្យប្រើប្រាស់ប័ណ្ណបើកបរជីជីថលជាផ្លូវការ
រដ្ឋាភិបាកប្រកាសដាក់ឲ្យប្រើប្រាស់ប័ណ្ណបើកបរជីជីថលជាផ្លូវការ
ចែករំលែក

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងប្រៃសណីយ៍ និងក្រសួងសាធារណការ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ បណ្ណបើកបរឌីជីថល ដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ តាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ខ.) អញ្ជើញជាសហអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរឌីជីថល ដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាល ផ្ទៀងផ្ទាត់ឯកសារverify.gov.kh។ និងមន្រ្តីពាក់ព័ន្ធ។

ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ បណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ លើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh នាពេលនេះ សាធារណជន អាចស្នើសុំបណ្ណបើកបរឌីជីថល ដាក់ក្នុង Personal Wallet លើ DG SuperApp របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអាចប្រើប្រាស់រហូតដល់បណ្ណផុតសុពលភាព។

រដ្ឋាភិបាកប្រកាសដាក់ឲ្យប្រើប្រាស់ប័ណ្ណបើកបរជីជីថលជាផ្លូវការ
រដ្ឋាភិបាកប្រកាសដាក់ឲ្យប្រើប្រាស់ប័ណ្ណបើកបរជីជីថលជាផ្លូវការ

ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ បណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ លើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាជំហានដ៏សំខាន់មួយ ក្នុងការចូលរួមអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា២០២២ -២០៣៥ សំដៅជំរុញការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពល្អប្រសើរ និងប្រសិទ្ធភាពខ្ពស់។

ថ្នាលផ្ទៀងផ្ទាត់ឯកសារverify.gov.kh នេះនឹងចូលរួមចំណែក ក្នុងការលុបបំបាត់ឯកសារក្លែងក្លាយ តាមរយៈបច្ចេកវិទ្យាស្កែន QR Code ស្តង់ដារដែលមាន សុវត្ថិភាពខ្ពស់។

ស្ថាប័នពាក់ព័ន្ធ និងសាធារណជន អាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារបានភ្លាមៗ ដែលជាកត្តានាំឱ្យកាត់បន្ថយចំណាយ និងចំណេ​ញពេលវេលា ពីព្រោះប្រជាពលរដ្ឋមិន ចាំបាច់យកឯកសារទៅធ្វើនីត្យានុកូលកម្ម ជាក្រដាសច្រើនច្បាប់ឡើយ៕

លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន
លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន
លោកជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
លោកជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ចែករំលែក