មន្រ្តីជាន់ខ្ពស់ពិភាក្សាលើការលើកទឹកចិត្តគម្រោងវិនិយោគដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារលើកទឹកចិត្តគម្រោងវិនិយោគផ្គុំ និងដំឡើងយានយន្ត បានដឹកនាំកិច្ចប្រជុំពិភាក្សា លើការលើកទឹកចិត្តគម្រោងវិនិយោគដំឡើងរថយន្តអគ្គិសនី។

អង្គប្រជុំ បានលើកឡើងអំពីគោលនយោបាយ ច្បាប់ គោលការណ៍លើកទឹកចិត្ត ស្ថានភាពវិនិយោគ និង វិធានការនានា ក្នុងការជំរុញការវិនិយោគក្នុងវិស័យយានយន្ត រួមទាំងការលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់ និង ផលប្រយោជន៍សង្គម-សេដ្ឋកិច្ច ។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោកបណ្ឌិតសភាចារ្យ បានគូសរំលេចថា រាជរដ្ឋាភិបាលកម្ពុជា តែងយកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ដើម្បីជំរុញពិពិធកម្មសេដ្ឋកិច្ច កាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈ លើកកម្ពស់បរិស្ថាន បង្កើតការងារ និងផ្ទេរបច្ចេកវិទ្យា ។

លោកបណ្ឌិតសភាចារ្យ បានណែនាំឱ្យអង្គភាពពាក់ព័ន្ធ បន្តសិក្សា និងរៀបចំធាតុចូលសម្រាប់ការពិចារណាបន្ថែម ស្របតាមទិសដៅអភិវឌ្ឍវិស័យយានយន្តនៅកម្ពុជា៕


ចែករំលែក