កម្ពុជា​នឹង​មាន​ការ​សាង​សង់​ផ្លូវ​ និង​ស្ពាន​សម្រាប់​ត​ភ្ជាប់​ជាមួយ​គម្រោង​គ្រប់​គ្រង​ធនធាន​ទឹក​ចម្រុះ​ហ្វូណន​តេជោ

ចែករំលែក

ដោយៈ ម៉ាណា

    ភ្នំពេញៈ ក្រុមមន្រ្តីសាធារណការ និងភាគីចិនបានបើកកិច្ចប្រជុំស្តីពី “គម្រោងសាងសង់ផ្លូវ និងស្ពានសម្រាប់តភ្ជាប់ជាមួយគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ”។

កិច្ចប្រជុំនេះមានការចូលរួមពីលោកហេង​ សុធី​ អគ្គនាយក​ នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក​ ផ្លូវសមុទ្រ​ និងកំពង់ផែ បានដឹកនាំកិច្ចប្រជុំស្តីពី “គម្រោងសាងសង់ផ្លូវ និងស្ពានសម្រាប់តភ្ជាប់ជាមួយគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ” ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិនCIDCA ដែលសមាសភាពចូលរួមនៅក្នុងកិច្ចប្រជុំនេះរួមមាន លោកអគ្គនាយករង​ លោកអនុប្រធាននាយកដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងសំណង់កំពង់ផែ លោកអនុប្រធាននាយកដ្ឋាន បច្ចេកទេសសាធារណការ និងដឹកជញ្ជូន មន្ត្រីបច្ចេកទេសពាក់ព័ន្ធ ក្រុមការងារបច្ចេកទេសជាតំណាងមកពីក្រុមហ៊ុន CCCC Highway Consultants Co., LTD និងតំណាងមកពី ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិនCIDCA។

កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើសំណើសុំទិន្នន័យ ពាក់ព័ន្ធគម្រោងសាងសង់ផ្លូវ និងស្ពានសម្រាប់តភ្ជាប់ជាមួយ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ និងស្នើសុំកិច្ចសហការ ការគាំទ្រពី ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិនផងដែរ៕


ចែករំលែក