មន្រ្តី​ជាន់​ខ្ពស់​ពិនិត្យ​គម្រោង​វិនិយោគ​តម្លៃ​២២២​លាន​ដុល្លារ​អាមេរិក​

ចែករំលែក

ដោយៈ ចំណាន

   ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់បានបើក “កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី១០ ក្នុងឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជី គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់មួយចំនួន។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព លោកជា វុទ្ធី អគ្គលេ​ខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ។

គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ២២២លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ៩០០កន្លែង៕


ចែករំលែក