ដោយ ម៉ាណេត
ភ្នំពេញៈ ក្រុមហ៊ុន Macau Legend Development Ltd កំពុងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងកាពង្រីកការវិនិយោគរបស់ខ្លួន មកកាន់ប្រទេសកម្ពុជាក្រៅពីទឹកដីរបស់ចិន ខណៈក្រុមហ៊ុនក៏កំពុងសម្លឹង មើលទីផ្សារអាស៊ីអាគ្នេយ៍ក៏ដូចជា ឡាវ (ដែលជាកន្លែងដែលក្រុមហ៊ុនមានវត្តស្រាប់) និងវៀតណាម។
ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅក្នុងសន្និសីទស្តីពី G2E Asia កាលពីពេលថ្មីៗនេះ រលោក Sheldon Trainor-DeGirolamo នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Macau Legend បានបញ្ជាក់ជាថ្មីពីបំណងរបស់ក្រុមហ៊ុនលោក ក្នុងការពង្រីកវិសាលភាពរបស់ខ្លួននៅក្នុងប្រទេសឡាវ និងអាចទៅប្រទេសកម្ពុជា និងវៀតណាមផងដែរ។
-->
ក្រុមហ៊ុន Macau Legend ; បច្ចុប្បន្នកំពុងស្ថិតនៅក្នុងដំណាក់កាល នៃស្នើសុំការទទួលបានដីនៅក្នុងខេត្តសៀមរាបក្នុងប្រទេសកម្ពុជា។
ប្រតិបត្តិករកាស៊ីណូម៉ាកាវនេះនឹងទិញដីទំហំ១,២០០ ហិកតានៅខេត្តសៀមរាបពីក្រុមហ៊ុន Howing Enterprises Co. Ltd សម្រាប់ការអភិវឌ្ឍរមណីយដ្ឋានសម្បូរបែប។ ដីនេះ នឹងត្រូវបានទិញក្នុងទំហំទឹកប្រាក់ជាង៩០លានដុល្លារ ដែលប្រាក់ចំនួនបានកកជាមួយក្រុមហ៊ុន Howing Enterprises បន្ទាប់ពីមានអនុស្សរណៈយោគយល់គ្នាដែលបានចុះហត្ថលេខាដោយភាគីទាំងពីរកាលពីខែមិថុនាឆ្នាំ ២០១៤។
លោក Trainor-DeGirolamo បាននិយាយថា “វិស័យទេសចរណ៍នៅក្នុងតំបន់នោះមានភាពរឹងមាំ ហើយវាអាចទៅរួចដែលក្រុមហ៊ុន អាចធ្វើគម្រោងនៅទីនោះដោយគ្មានកាស៊ីណូដោយបានកត់សម្គាល់ថា កាស៊ីណូនេះអាចត្រូវធ្វើបាននៅកន្លែងផ្សេងទៀតបាននៅក្នុងប្រទេសនេះ”។
ទីផ្សារកាស៊ីណូវៀតណាម មានចំនួនមានទំហំប្រមាណជា១,២ ពាន់លានដុល្លារ ប៉ុន្តែអាជ្ញាធរនៅទីនោះជឿថា វៀតណាមបានបាត់បង់ប្រាក់ចំណូល៨០០លានដុល្លារជារៀងរាល់ឆ្នាំពីប្រជាពលរដ្ឋខ្លួន ដែលធ្វើដំណើរទៅប្រទេសកម្ពុជាសម្រាប់ការលេងនៅកាស៊ីណូ។
គិតត្រឹមដំណាច់ឆ្នាំ២០១៨ ប្រទេសកម្ពុជាបានផ្តល់អាជ្ញាប័ណ្ណកាស៊ីណូចំនួន ១៥០។ ប្រតិបត្ដិករមានត្រូវបានតម្រូវឱ្យបង់ថ្លៃអាជ្ញាប័ណ្ណ ប្រចាំឆ្នាំចំនួន៤ម៉ឺនដុល្លារ។ ប្រជាពលរដ្ឋកម្ពុជា ត្រូវបានហាមឃាត់មិនឱ្យចូលលេងល្បែងក្នុងស្រុក។
លោកធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកបានមានប្រសាសន៍ថា ដីនៅក្នុងទីក្រុងសៀមរាបមាននៅសល់ទំនេរច្រើន ហើយការអភិវឌ្ឍក្នុងទីក្រុងត្រូវតែមានការវិវត្តពីមួយថ្ងៃទៅមួយថ្ងៃជារឿងធម្មតា។ លោកឲ្យដឹងថា ការកើនឡើងនូវចំនួនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិនឹងទាក់ទាញការវិនិយោគពីបរទេស កាន់តែច្រើនថែមទៀតមកកាន់ខេត្តសៀមរាបកាន់តែកើនឡើងថែមទៀត។
លោកបន្តថា “នៅខេត្តសៀមរាបចំនួនសណ្ឋាគារមិនខ្វះទេ តែក្រៅពីប្រាសាទបុរាណ មានរមណីយដ្ឋានធម្មជាតិកែច្នៃនៅមានកម្រិត ហើយការគ្រប់គ្រងក៏មិនទាន់បានល្អប្រសើរនៅឡើយ ដូចជារមណីយដ្ឋានភ្នំគូលែនជាដើម”។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រីឆាយ ស៊ីវលីនបានមានប្រសាសន៍ស្វាគមន៍គំរោងដ៏ធំនេះ ដោយលោកស្រីបានមានប្រសាសន៍ថា ការពិតខេត្តសៀមរាបមានភាពទាក់ទាញខ្លាំងរួចទៅហើយ លើសំណង់ប្រាសាទ ប៉ុន្តែយើងត្រូវការផលិតផលទេសចរណ៍ដទៃទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឲ្យស្នាក់នៅក្នុងខេត្តសៀមរាបកាន់តែយូរ។លោកស្រីបន្តថា ការមានផលិតផលទេសចរណ៍ច្រើន ពិតជាល្អប្រសើរ ហើយយើងលើកទឹកចិត្តឲ្យមានការវិនិយោគរមណីយដ្ឋានកែច្នៃបន្ថែម ដើម្បីធ្វើឲ្យខេត្តកាន់តែមានផលិតផលទេសចរណ៍ច្រើនក្រៅពីសំណង់ប្រាសាទ។
លោកស្រីបន្តថា “ ការវិនិយោគលើរមណីយដ្ឋានកែច្នៃមានសារៈសំខាន់ណាស់ ក្នុងការទាក់ទាញភ្ញៀវឲម្យស្នាក់់នៅកាន់តែយូរ និងចំណាយប្រាក់ច្រើននៅកម្ពុជា”៕