ដោយៈ ចំណាន
ភ្នំពេញៈ ជាមួយនឹងផែនការ ប្រកបដោយមហិច្ឆតា លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងស្ថាបនិកបុរីវិមានសំណាង បានបង្ហាញពីផែនការអាជីវកម្ម៣០ឆ្នាំ (2026-2056) ក្រោយឡើងផ្សារភាគហ៊ុនកម្ពុជា របស់ក្រុមហ៊ុនបុរី វិមានសំណាង ម.ក គឺត្រូវសាងសង់អោយបាន ១០០ ០០០ផ្ទះ វីឡា និងខុនដូ។
លើសពីនេះលោកឧកញ៉ាបណ្ឌិតគ្រោងសាងសង់ សាលារៀន មន្ទីរពេទ្យ ផ្សារ ធនាគារ រោងចក្រ មជ្ឍមណ្ឌលលំហេរកម្សាន្ត និងកន្លែងលេងកីឡាចំរុះ នៅទូទាំងប្រទេស។ លើសពីនេះ ក្រុមហ៊ុន បុរី វិមានសំណាង ម.ក មានតម្លៃក្នុងទីផ្សារភាគហ៊ុន១០០លានដុល្លារអាមេរិក ហើយនឹងដាក់លក់ភាគហ៊ុន ចំនួន១០លានដុល្លារ ទៅដល់សាធារណៈជន ដោយម្នាក់ៗអាចទិញភាគហ៊ុន បានចាប់ពី៣០ដុល្លារឡើងទៅ ចាប់ពីថ្ងៃទី២កក្កដា ២០២៦ រហូតដល់ថ្ងៃទី៩ កញ្ញា ២០២៦។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានសំណូមពរសម្តេច ទ្រង់ ឯកឧត្តម លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ ពុកម៉ែ ពូមីង បងប្អូន មិត្តភក្តិ និងប្រជាជនកម្ពុជាទាំងអស់ ដែលច្បាស់លាស់ មានឆន្ទៈធ្វើជាដៃគូរអាជីវកម្ម យូរអង្វែងជាមួយខ្ញុំបាទ គីម ហ៊ាង និងក្រុមហ៊ុន បុរី វិមានសំណាង ម.ក ម ហើយអាចវិនិយោគចាប់ពី ១០០ ០០០ដុល្លារឡើងទៅ នោះសូមទាក់ទងមកខ្ញុំបាទ គីម ហ៊ាង ដើម្បីជួបគ្នាដោយផ្ទាល់បានគ្រប់ពេល៕
ទំនាក់ទំនងលោកឧកញ៉ាបណ្ឌិត គីម ហ៊ាងស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនបុរី វិមានសំណាង ម.ក
ទូរសព្ទ័លេខ 012 96 2000 (WhatsApp & Telegram)
Email: [email protected]
Website: www.bvs.com.kh។







