ដោយ: សហសេវិក
អន្តរជាតិ: ការវិនិយោគអចលនទ្រព្យនៅប្រទេសសិង្ហបុរីនៅតែបន្តមានសន្ទុះនៅក្នុងត្រីមាសទី២ ឆ្នាំ២០១៦ ទោះបីជាភាពមិនប្រាកដប្រជាកើនឡើងជាសកល ដោយសារតែជម្លោះភូមិសាស្ត្រនយោបាយនៅក្នុងតំបន់មជ្ឈិមបូព៌ាយ៉ាងណាក្តី។
កំណើននៃសកម្មភាពវិនិយោគលើទីផ្សារអចលនទ្រព្យក្នុងប្រទេសសិង្ហបុរីត្រូវបានគាំទ្រដោយអត្រាការប្រាក់ទាបជាងមុន និងភាពរឹងមាំនៃតម្រូវការ។
យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank Singapore ការវិនិយោគលើអចលនទ្រព្យបានកើនឡើងដល់ ១៥,១ ពាន់លានដុល្លារសិង្ហបុរីនៅក្នុងត្រីមាសទី ២ ឆ្នាំ២០២៦។
តួលេខខាងលើមានទំហំប្រហាក់ប្រហែលនឹងការវិនិយោគចំនួន ១៦,១ ពាន់លានដុល្លារសិង្ហបុរី នៅត្រីមាសទី១ និងបានជំរុញឱ្យការវិនិយោគសរុបនៅឆមាសទីមួយនៃឆ្នាំនេះកើនឡើងដល់ ៣១,១ ពាន់លានដុល្លារសិង្ហបុរី។
លោក Galven Tan នាយកប្រតិបត្តិក្រុមហ៊ុន Knight Frank Singapore បានអះអាងថា “កំណើននៃសកម្មភាពវិនិយោគក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ ឆ្លុះបញ្ចាំងពីភាពទាក់ទាញកាន់តែខ្លាំងឡើងរបស់ប្រទេសសិង្ហបុរី ក្នុងនាមជា “Switzerland of the East”។
លោកបានគូសបញ្ជាក់ថា បណ្តាអ្នកវិនិយោគពេញចិត្តនឹងការវិបិយោគលើទ្រព្យសកម្មដែលផ្តល់ប្រាក់ចំណូលរយៈពេលវែង ជាពិសេសនៅក្នុងផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម បដិសណ្ឋារកិច្ច និងការរស់នៅ៕ប្រភព: Edgeprop៕







