អគារដ៏ខ្ពស់កប់ពពកកំពុងសាងសង់នៅខេត្តព្រះសីហនុ។ រូបថត៖ សហការី
ដោយ វុត្ថា
ភ្នំពេញៈ លោក វ៉ាង យ៉ាងជុង អនុរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន បានបង្ហាញជំនឿថារយៈពេល ១០ឆ្នាំខាងមុខខេត្តព្រះសីហនុនឹងមានការអភិវឌ្ឍលឿនក្លាយជាទីក្រុងដ៏ធំមួយនៅប្រទេសកម្ពុជា។
នៅក្នុងជំនួបជាពិភាក្សាការរងារជាមួយលោកយន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុកាលពីចុងសប្តាហ៍កន្លងមកនេះ លោក WANG YAJUN អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិនបានឲ្យដឹងថា លោកនឹងជំរុញក្រុមហ៊ុនវិនិយោគចិនមកកាន់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដើម្បីលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធព្រមទាំងបានសំណូមពរឱ្យរដ្ឋបាលខេត្តជួយការពារផលប្រយោជន៍ក្រុមហ៊ុនវិនិយោគចិនដោយអនុវត្តតាមច្បាប់របស់ប្រទេសកម្ពុជា។
-->
លោកបន្តថា “ប្រតិភូមកទស្សនកិច្ចខេត្តព្រះសីហនុមានគោលបំណងអនុវត្តនូវកិច្ចព្រមព្រៀងបង្កើនកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរនឹងគណ:បក្សទាំងពីរដើម្បីរឹតចំណងសាមគ្គីភាពមិត្តភាពចិន និងកម្ពុជាក្រោមគោលនយោបាយក្របខណ្ឌផ្លូវមួយខ្សែក្រវាត់មួយ និងផ្លូវសូត្រសមុទ្រនិងគោលនយោបាយចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា”។
ជាមួយគ្នានេះលោកមានជំនឿថារយៈពេល ១០ឆ្នាំខាងមុខខេត្តព្រះសីហនុនឹងមានការអភិវឌ្ឍលឿនក្លាយជាទីក្រុងដ៏ធំមួយនៃប្រទេសកម្ពុជានិងជំរុញក្រុមហ៊ុនវិនិយោគចិនមកកាន់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដើម្បីលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធព្រមទាំងបានសំណូមពរឱ្យរដ្ឋបាលខេត្តជួយការពារផលប្រយោជន៍ក្រុមហ៊ុនវិនិយោគចិនដោយអនុនវត្តតាមផ្លូវច្បាប់កម្ពុជា។
លោកបានបន្ថែមថានេះជាលើកទី២ហើយដែលបានមកដល់ខេត្តព្រះសីហនុបន្ទាប់ពីលើកទី១កាលពីខែកញ្ញាឆ្នាំ២០១៧ដោយក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះលោកសង្កេតឃើញថាខេត្តមានការអភិវឌ្ឍយ៉ាងឆាប់រហ័សមានការដ្ឋាននិងអគារធំៗកើតឡើងជាច្រើន។
លោកយន្ត មីន អភិបាលខេត្តបានថ្លែងថាមានអ្នកវិនិយោគចិនមករកស៊ីនិងវិនិយោគនៅខេត្តព្រះមសីហនុលើវិស័យឧស្សាហកម្មពាណិជ្ជកម្មនិងទេសចរណ៍។ ខេត្តបានបង្កើតសម្ព័ន្ធភាពជាមួយខេត្ត-ក្រុងនៃប្រទេសចិនចំនួន១៦ខេត្ត-ក្រុងក្នុងនោះមានដូចជា:ខេត្តជាំងស៊ូហៃណានលីវនីងគួយចូវក្រុងណាននីងអ៊ូស៊ីធានជីងសួយនីងឈីវតាវជាដើម។ កិច្ចសហប្រតិបត្តិការអន្តរជាតិរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ (កម្ពុជា-ចិន) បង្កើតតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុវិនិយោគដោយក្រុមហ៊ុន ”ហូដូគ្រុប” នៅឆ្នាំ២០០៨ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផ្តល់ផលប្រយោជន៍ខេត្តព្រះសីហនុរួមចំណែកកាត់បន្ថយភាពក្រីក្រ។
អគារខ្ពស់ៗជាច្រើនកំពុងបង្ហាញខ្លួននៅលើទឹកដីខេត្តព្រះសីហនុ។ រូបថត៖ សហការី
លោកថាខេត្តព្រះសីហនុមានតំបន់សេដ្ឋកិច្ច៩ក្នុងនោះ ៤ទីតាំងកំពុងដំណើរការមានទុនវិនិយោគចិនប្រមាណ ៧០ ភាគរយនៃទុនវិនិយោគសរុប។ខេត្តមានព្រលានយន្តហោះអន្តរជាតិមានក្រុមហ៊ុនអាកាសចរណ៍សរុប ១១ក្រុមហ៊ុនអន្តរជាតិ៤អាកាសចរណ៍ដែលហោះហើរទៅកាន់គោលដៅខេត្ត-ក្រុងនៃប្រទេសចិនមាន៦ក្រុមហ៊ុនបានហោះហើរទៅកាន់១៧ខេត្ត-ក្រុងនៃប្រទេសចិន៕