មន្ត្រី​ជាន់ខ្ពស់​ចិន​៖ ១០ឆ្នាំខាងមុខ​ខេត្ត​ព្រះសីហនុ​នឹង​មានការ​អភិវឌ្ឍ​លឿន​ក្លាយជា​ទីក្រុង​ដ៏​ធំ​មួយ​

0
អគារដ៏ខ្ពស់កប់ពពកកំពុងសាងសង់នៅខេត្តព្រះសីហនុ។ រូបថត៖ សហការី

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ លោក ​វ៉ាង​ យ៉ាង​ជុង ​អនុរដ្ឋ​មន្រ្តី​ក្រសួង​ទំនាក់ទំនង​អន្តរជាតិ​នៃ​គណៈកម្មាធិការ​បក្ស​កុម្មុយនីស្ត​ចិន ​បាន​បង្ហាញ​ជំនឿ​ថា​រយៈពេល ១០ឆ្នាំខាងមុខ​ខេត្ត​ព្រះសីហនុ​នឹង​មានការ​អភិវឌ្ឍ​លឿន​ក្លាយជា​ទីក្រុង​ដ៏​ធំ​មួយ​នៅ​ប្រទេស​កម្ពុជា​។

នៅក្នុង​ជំនួប​ជា​ពិភាក្សា​ការ​រងា​រជាមួយ​លោក​យន្ត ​មីន ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​កាលពី​ចុង​សប្តាហ៍​កន្លងមក​នេះ ​លោក ​WANG YAJUN ​អនុរដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់ទំនង​អន្តរជាតិ​នៃ​គណៈកម្មាធិការ​បក្ស​កុម្មុយនីស្ត​ចិន​បាន​ឲ្យដឹង​ថា​ លោក​នឹង​ជំរុញ​ក្រុមហ៊ុន​វិនិយោគ​ចិន​មកកាន់​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​ដើម្បី​លើកកម្ពស់​គុណភាព​ហេដ្ឋារចនាសម្ព័ន្ធ​ព្រមទាំង​បាន​សំណូមពរ​ឱ្យ​រដ្ឋបាល​ខេត្ត​ជួយការ​ពារ​ផលប្រយោជន៍​ក្រុមហ៊ុន​វិនិយោគ​ចិន​ដោយ​អនុវត្ត​តាមច្បាប់​របស់​ប្រទេស​កម្ពុជា​។

លោក​បន្ត​ថា​ “ប្រតិភូ​មក​ទស្សនកិច្ច​ខេត្ត​ព្រះសីហនុ​មាន​គោលបំណង​អនុវត្ត​នូវ​កិច្ច​ព្រមព្រៀង​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​ប្រទេស​ទាំងពីរ​នឹង​គណ:បក្ស​ទាំងពីរ​ដើម្បី​រឹតចំណង​សាមគ្គីភាព​មិត្តភាព​ចិន​ និង​កម្ពុជាក្រោម​គោលនយោបាយ​ក្របខណ្ឌ​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ ​និង​ផ្លូវ​សូត្រស​មុទ្រ​និង​គោលនយោបាយ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​”។

ជាមួយគ្នា​នេះ​លោក​មាន​ជំនឿ​ថា​រយៈពេល ១០ឆ្នាំខាងមុខ​ខេត្ត​ព្រះសីហនុ​នឹង​មានការ​អភិវឌ្ឍ​លឿន​ក្លាយជា​ទីក្រុង​ដ៏​ធំ​មួយ​នៃ​ប្រទេស​កម្ពុជា​និង​ជំរុញក្រុ​មហ៊ុ​នវិ​និ​យោគ​ចិន​មកកាន់​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​ដើម្បី​លើកកម្ពស់​គុណភាព​ហេដ្ឋារចនាសម្ព័ន្ធ​ព្រមទាំង​បាន​សំណូមពរ​ឱ្យ​រដ្ឋបាល​ខេត្ត​ជួយការ​ពារ​ផលប្រយោជន៍​ក្រុមហ៊ុន​វិនិយោគ​ចិន​ដោយ​អនុ​នវ​ត្ត​តាមផ្លូវ​ច្បាប់​កម្ពុជា​។

លោក​បាន​បន្ថែម​ថា​នេះ​ជា​លើក​ទី២ហើយដែល​បាន​មកដល់​ខេត្ត​ព្រះសីហនុ​បន្ទាប់ពី​លើក​ទី១កាលពី​ខែកញ្ញា​ឆ្នាំ២០១៧​ដោយ​ក្នុងរយៈពេល ២ឆ្នាំ​ចុងក្រោយ​នេះ​លោក​សង្កេតឃើញ​ថា​ខេត្ត​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​មានការ​ដ្ឋាន​និង​អគារ​ធំៗ​កើតឡើង​ជាច្រើន​។

លោក​យន្ត​ មីន​ អភិបាលខេត្ត​បាន​ថ្លែង​ថា​មាន​អ្នក​វិនិយោគ​ចិន​មករ​កស៊ី​និង​វិនិយោគ​នៅ​ខេ​ត្ត​ព្រះ​មសីហនុ​លើ​វិស័យ​ឧស្សាហកម្ម​ពាណិជ្ជកម្ម​និង​ទេសចរណ៍​។ ខេត្ត​បាន​បង្កើត​សម្ព័ន្ធភាព​ជាមួយ​ខេត្ត​-ក្រុង​នៃ​ប្រទេស​ចិន​ចំនួន១៦ខេត្ត​-ក្រុង​ក្នុង​នោះ​មាន​ដូចជា:ខេ​ត្ត​ជាំ​ងស៊ូ​ហៃ​ណា​នលី​វនីង​គួយ​ចូវ​ក្រុង​ណា​ននីង​អ៊ូ​ស៊ី​ធាន​ជី​ងសួយ​នីង​ឈី​វតាវ​ជាដើម​។ កិច្ច​សហប្រតិបត្តិ​ការអន្តរជាតិ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ ​(កម្ពុជា​-ចិន​) បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​វិនិយោគ​ដោយក្រុម​ហ៊ុន ​”ហូ​ដូ​គ្រុប​” នៅ​ឆ្នាំ២០០៨ ក្រោម​អធិបតីភាព​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន​សែន​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផ្តល់​ផលប្រយោជន៍​ខេត្ត​ព្រះសីហនុ​រួមចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ​។

អគារខ្ពស់ៗជាច្រើនកំពុងបង្ហាញខ្លួននៅលើទឹកដីខេត្តព្រះសីហនុ។ រូបថត៖ សហការី

លោក​ថា​ខេត្ត​ព្រះសីហនុ​មាន​តំបន់​សេដ្ឋកិច្ច៩ក្នុង​នោះ ៤ទីតាំង​កំពុង​ដំណើរការ​មាន​ទុន​វិនិយោគ​ចិន​ប្រមាណ ៧០ ភាគរយ​នៃ​ទុន​វិនិយោគ​សរុប​។ខេត្ត​មា​នព្រ​លាន​យន្តហោះ​អន្តរជាតិ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​សរុប ១១ក្រុមហ៊ុន​អន្តរជាតិ៤អាកាសចរណ៍​ដែល​ហោះហើរ​ទៅកាន់​គោលដៅ​ខេត្ត​-ក្រុង​នៃ​ប្រទេស​ចិន​មាន៦ក្រុមហ៊ុន​បាន​ហោះហើរ​ទៅកាន់១៧ខេត្ត​-ក្រុង​នៃ​ប្រទេស​ចិន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here