ដោយៈ រ៉ាណេត
កណ្តាលៈ ជាមួយនឹងភាពជោគជ័យនៅលើទៅផ្សារ ក្រុមហ៊ុន KH Land បានបញ្ចប់ការបើកគម្រោងលក់ដីឡូតិ៍ទី៤ ហើយក្រុមហ៊ុននេះបានចាប់ផ្តើមបើកដំណើរការលក់គម្រោងទី៥របស់ខ្លួន ដែលមានទីតាំងស្ថិតនៅភូមិល្វី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។
អគ្គនាយកក្រុមហ៊ុន KH Land Co., Ltd លោក ថុន បូរ៉ា បានមានប្រសាសន៍ប្រាប់ឱ្យដឹងក្នុងពិធីសម្ភោធគំរោងថ្មីរបស់ខ្លួននាព្រឹកថ្ងៃទី២៨ ឧសភានេះថា ការទិញដីឡូតិ៍គឺជាជម្រើសដ៏ល្អបំផុត សម្រាប់អ្នកដែលមានចំណូលទាប និងក្រោមមធ្យម ដែលមានបំណងប្រាថ្នាចង់បានដី ដែលជាទ្រព្យរយៈពេលវែងធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ លោកបន្តថា ជាមួយនឹងការលក់គម្រោងដីឡូតិ៍នេះ ក្រុមហ៊ុនបានផ្តល់ជម្រើសល្អៗជាច្រើនចំពោះអតិថិជន ដោយគាត់អាចសម្រេចចិត្តទិញដោយការបង់ប្រាក់ផ្តាច់ ឬអាចប្រើវិធីសាសត្របង់រំលស់នៅក្នុងរយៈពេល២៤ខែដោយគ្មានការប្រាក់។
-->
លោកបានបន្តទៀតថា “ក្រុមហ៊ុនមានចក្ខុវិស័យវែងឆ្ងាយ នៅក្នុងវិស័យអចលនទ្រព្យកម្ពុជា ជាមួយនឹងការមើលឃើញជាក់ស្ដែងពីកំណើន និងភាពល្អប្រសើរនៃសេដ្ឋកិច្ចក្នុងតំបន់ រួមជាមួយនឹងសន្ទុះនៃការអភិវឌ្ឍរបស់សង្គមជាតិទាំងមូល”។
លោក ថុន បូរ៉ា បានមានប្រសាសន៍បញ្ជាក់ទៀតថា មុនពេលចាប់ផ្តើមគម្រោងទី៥នេះ ក្រុមហ៊ុនបានធ្វើការសិក្សាយ៉ាងច្បាស់ និងស៊ីជម្រៅនៅក្នុងការជ្រើសរើសទីតាំងសម្រាប់ការអភិវឌ្ឍគម្រោងដែលមានកក្តាប្រជាសាស្ត្រ មានសក្ដានុពលលើផ្នែកសេដ្ឋកិច្ច ដែលស្ថិតនៅក្នុងគម្រោងអភិវឌ្ឍរបស់រដ្ឋាភិបាល ក៏ដូចជាវិស័យឯកជនផងដែរទៅលើការបង្កើតនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផងដែរ។ ជាក់ស្ដែដូចជាគម្រោងដីឡូតិ៍ទី៥ ដែលស្ថិតនៅភូមិសាស្ត្រខាងលើនេះ គឺជាតំបន់មួយដែលងាយស្រួលក្នុងការអភិវឌ្ឍ ព្រោះស្ថិតនៅមិនឆ្ងាយពីរាជធានីភ្នំពេញ ជិតតំបន់អភិវឌ្ឍផ្លូវក្រវ៉ាត់ក្រុង ដែលជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់»។
លោកបានបន្តទៀតថា “ក្រុមហ៊ុនក៏បានផ្តល់នូវទំនុកចិត្តដល់អតិថិជនផងដែរ ដោយសារក្រុមហ៊ុន KH Land Co., Ltd មានការចុះបញ្ជីយ៉ាងត្រឹមត្រូវនៅក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងទទួលបានលិខិតអនុញ្ញាតវិនិយោគអភិវឌ្ឍន៍ដីឡូតិ៍ជាច្រើនគម្រោងរួចមកហើយនៅលើផ្ទៃដីរាប់សិបហិកតា”។
អតិថិជនចង់ទិញដីឡូត៍នៃគំរោងនេះ ដើម្បីសាងសង់លំនៅដ្ឋានឬយកចំណេញសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 078 455 778, 087 455 778។
ផ្អែកតាមការសិក្សាថ្មីមួយ ដែលធ្វើឡើងដោយក្រុមហ៊ុន CBRE Cambodia បានរកឃើញថា តម្លៃដីនៅតំបន់ជាយក្រុងនឹងកើនឡើងខ្លាំងនៅឆ្នាំនេះ ហើយបញ្ហានៃការដកប្រព័ន្ឋអនុគ្រោះពន្ឋ (EBA) នឹងមិនជះឥទ្ធិពលជាដុំកំភួនដល់វិស័យនេះនោះទេ។
នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធីតា បានមានប្រសាសន៍ឱ្យដឹងតាមទូរស័ព្ទកាលពីពេលកន្លងនេះថា តម្លៃដីនៅជាយក្រុងគឺជាផ្នែកមួយក្នុងចំណោមផ្នែកសំខាន់ៗចំនួន៣ នៃវិស័យអចលនទ្រព្យ ដែលនឹងមានភាពល្អប្រសើរនៅឆ្នាំនេះ។
អ្នកនាងបន្តថា “តម្លៃដីនៅជាយក្រុងកើនឡើង ដោយសារការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល ការពង្រីកទីក្រុង និងអ្នកវិនិយោគបានងាកទៅវិនិយោគនៅតំបន់ជាយក្រុងកាន់តែច្រើន ព្រោះតម្លដីនៅក្នុងទីក្រុងកើនឡើងខ្ពស់ ដែលធ្វើឱ្យពួកគាត់មិនអាចវិនិយោគសាងសង់បុរី ឬលំនៅដ្ឋានានាបានចំណេញ”។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានទទួលស្គាល់ និងយល់ស្របថា តំបន់ជាយក្រុងនាពេលបច្ចុចប្បន្ននេះ កំពុងមានការអភិវឌ្ឍន៍ទាំងហេដ្ឋាចរនាសម្ព័ន្ធ និងអគារផ្សេងៗ ដោយគ្រាន់តែទុកពេលមួយរយៈពេលខ្លីប៉ុណ្ណោះ។ លោកបានលើកជាឧទាហរណ៍ថា ដូចជាតំបន់ក្រាំងធ្នង់ ដែលស្ថិតនៅក្នុងខណ្ឌសែនសុខ ដែលកាលពីមុនតំបន់នេះគ្មានការរីកចម្រើននោះឡើយ ពោលគឺមានតែដីស្រែ ប៉ុន្តែនៅពេលបច្ចុប្បន្ន តំបន់នេះ មានការរីកចម្រើនខ្លាំងដែលមិននឹកស្មានដល់។
លោកបានព្យាករណ៍ថា “ទិសទាំង៤នៃជាយក្រុងភ្នំពេញ ក្នុងរយៈពេល៥ ទៅ១០ខាងមុខទៀត នឹងមានការរីកចម្រើនខ្លាំង ហើយវាជាឱកាសសម្រាប់អ្នកចង់ទិញដីវិនិយោគ ដើម្បីទទួលបានផលចំណេញច្រើន ព្រោះការរីចម្រើនក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា គឺការរីកចម្រើនប្រកបដោយភាពជឿជាក់ និងប្រកបដោយចីរភាព”៕



