ក្រុមហ៊ុន​ KH​ Land​ ចាប់ផ្តើម​លក់​ដី​ឡូត៍​គំរោង​ទី៥ នៅ​តាមផ្លូវ​ជាតិ​លេខ៤ ដែល​ជា​តំបន់​កំពុង​មាន​សក្តា​នុ​ពល​

0

ដោយៈ​ រ៉ា​ណេត​

កណ្តា​លៈ​ ជាមួយនឹង​ភាព​ជោគជ័យ​នៅ​លើ​ទៅ​ផ្សារ​ ក្រុមហ៊ុន​ KH​ Land​ បាន​បញ្ចប់​ការ​បើក​គម្រោង​លក់​ដី​ឡូ​តិ៍​ទី៤​ ហើយ​ក្រុមហ៊ុន​នេះ​បាន​ចាប់ផ្តើម​បើក​ដំណើរការ​លក់​គម្រោង​ទី៥របស់​ខ្លួន​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ល្វី​ ឃុំ​សំរោងលើ​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​។

អគ្គនាយក​ក្រុមហ៊ុន​ KH​ Land​ Co​., Ltd​ លោក​ ថុន​ បូរ៉ា​ បាន​មានប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​ក្នុង​ពិ​ធី​សម្ភោ​ធគំរោង​ថ្មី​របស់​ខ្លួន​នា​ព្រឹក​ថ្ងៃទី២៨​ ឧសភា​នេះ​ថា​ ការទិញ​ដី​ឡូ​តិ៍​គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​ សម្រាប់​អ្នក​ដែល​មាន​ចំណូល​ទាប​ និង​ក្រោម​មធ្យម​ ដែល​មានបំណង​ប្រាថ្នា​ចង់បាន​ដី​ ដែល​ជា​ទ្រព្យ​រយៈពេល​វែង​ធ្វើជា​កម្មសិទ្ធិ​របស់​ខ្លួន​។ លោក​បន្ត​ថា​ ជាមួយនឹង​ការ​លក់​គម្រោង​ដី​ឡូ​តិ៍​នេះ​ ក្រុមហ៊ុន​បាន​ផ្តល់​ជម្រើ​សល្អៗ​ជាច្រើន​ចំពោះ​អតិថិជន​ ដោយ​គាត់​អាច​សម្រេចចិត្ត​ទិញ​ដោយ​ការ​បង់ប្រាក់​ផ្តាច់​ ឬអាច​ប្រើ​វិធី​សាស​ត្រ​បង់​រំលស់​នៅក្នុង​រយៈពេល២៤ខែ​ដោយ​គ្មាន​ការប្រាក់​។

លោក​បាន​បន្ត​ទៀត​ថា​ “ក្រុមហ៊ុន​មាន​ចក្ខុវិស័យ​វែងឆ្ងាយ​ នៅក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​ ជាមួយនឹង​ការ​មើលឃើញ​ជាក់ស្ដែង​ពី​កំណើន​ និង​ភាពល្អ​ប្រសើរ​នៃ​សេដ្ឋកិច្ច​ក្នុង​តំបន់​ រួម​ជាមួយនឹង​សន្ទុះ​នៃ​ការ​អភិវឌ្ឍ​របស់​សង្គមជាតិ​ទាំងមូល​”។

លោក​ ថុន​ បូរ៉ា​ បាន​មានប្រសាសន៍​បញ្ជាក់​ទៀត​ថា​ មុន​ពេល​ចាប់ផ្តើម​គម្រោង​ទី៥នេះ​ ក្រុមហ៊ុន​បាន​ធ្វើការ​សិក្សា​យ៉ាង​ច្បាស់​ និង​ស៊ីជម្រៅ​នៅក្នុង​ការ​ជ្រើសរើស​ទីតាំង​សម្រាប់​ការ​អភិវឌ្ឍ​គម្រោង​ដែល​មាន​កក្តា​ប្រជាសាស្ត្រ​ មាន​សក្ដានុពល​លើ​ផ្នែក​សេដ្ឋកិច្ច​ ដែល​ស្ថិតនៅ​ក្នុង​គម្រោង​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​ ក៏ដូចជា​វិស័យ​ឯកជន​ផង​ដែរ​ទៅលើ​ការបង្កើត​នូវ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ផង​ដែរ​។ ជា​ក់​ស្ដែ​ដូចជា​គម្រោង​ដី​ឡូ​តិ៍​ទី៥​ ដែល​ស្ថិតនៅ​ភូមិសាស្ត្រ​ខាងលើ​នេះ​ គឺជា​តំបន់​មួយ​ដែល​ងាយស្រួល​ក្នុង​ការ​អភិវឌ្ឍ​ ព្រោះ​ស្ថិតនៅ​មិន​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ​ ជិត​តំបន់​អភិវឌ្ឍ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ ដែល​ជា​ផ្លូវ​សេដ្ឋកិច្ច​ដ៏​សំខាន់​»។

លោក​បាន​បន្ត​ទៀត​ថា​ “ក្រុមហ៊ុន​ក៏បាន​ផ្តល់​នូវ​ទំនុកចិត្ត​ដល់​អតិថិជន​ផង​ដែរ​ ដោយសារ​ក្រុមហ៊ុន​ KH​ Land​ Co​., Ltd​ មានការ​ចុះបញ្ជី​យ៉ាង​ត្រឹមត្រូវ​នៅ​ក្រសួង​ពាណិជ្ជកម្ម​ ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ព្រមទាំង​ទទួល​បាន​លិខិតអនុញ្ញាត​វិនិយោគ​អភិវឌ្ឍន៍​ដី​ឡូ​តិ៍​ជាច្រើន​គម្រោង​រួចមក​ហើយ​នៅ​លើ​ផ្ទៃដី​រាប់​សិប​ហិ​កតា​”។

អតិថិជន​ចង់​ទិញ​ដី​ឡូត៍​នៃ​គំរោង​នេះ​ ដើម្បី​សាងសង់​លំនៅ​ដ្ឋាន​ឬយកចំណេញ​សូម​ទំនាក់ទំនង​តាមរយៈ​លេខទូរស័ព្ទ​ 078 455 778​, 087​ 455​ 778​។

ផ្អែក​តាម​ការសិក្សា​ថ្មី​មួយ​ ដែល​ធ្វើឡើង​ដោយក្រុម​ហ៊ុន​ CBRE​ Cambodia​ បាន​រក​ឃើញថា​ តម្លៃ​ដី​នៅ​តំបន់​ជាយក្រុង​នឹង​កើនឡើង​ខ្លាំង​នៅ​ឆ្នាំនេះ​ ហើយ​បញ្ហា​នៃ​ការ​ដក​ប្រព័​ន្ឋ​អនុ​គ្រោះ​ពន្ឋ​ (EBA​) នឹង​មិន​ជះឥទ្ធិពល​ជាដុំកំភួន​ដល់​វិស័យ​នេះនោះ​ទេ​។

នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ CBRE​ Cambodia​ អ្នកនាង​ អាន​ សុធី​តា​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ពេល​កន្លង​នេះ​ថា​ តម្លៃ​ដី​នៅ​ជាយក្រុង​គឺជា​ផ្នែក​មួយ​ក្នុងចំណោម​ផ្នែក​សំ​ខាន់​ៗចំនួន៣​ នៃ​វិស័យ​អចលនទ្រព្យ​ ដែល​នឹង​មាន​ភាពល្អ​ប្រសើរ​នៅ​ឆ្នាំនេះ​។

អ្នកនាង​បន្ត​ថា​ “តម្លៃ​ដី​នៅ​ជាយក្រុង​កើនឡើង​ ដោយសារ​ការអភិវឌ្ឍន៍​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​របស់​រដ្ឋាភិបាល​ ការពង្រីក​ទីក្រុង​ និង​អ្នក​វិនិយោគ​បាន​ងាក​ទៅ​វិនិយោគ​នៅ​តំបន់​ជាយក្រុង​កាន់តែ​ច្រើន​ ព្រោះ​តម្ល​ដី​នៅក្នុង​ទីក្រុង​កើនឡើង​ខ្ពស់​ ដែល​ធ្វើ​ឱ្យ​ពួកគាត់​មិន​អាច​វិនិយោគ​សាងសង់​បុរី​ ឬលំ​នៅ​ដ្ឋានា​នា​បាន​ចំណេញ​”។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ច្រឹក​ សុ​ខនីម​ បាន​ទទួលស្គាល់​ និង​យល់ស្រប​ថា​ តំបន់​ជាយក្រុង​នា​ពេល​បច្ចុ​ចប្ប​ន្ន​នេះ​ កំពុង​មានការ​អភិវឌ្ឍន៍​ទាំង​ហេ​ដ្ឋា​ចរ​នា​សម្ព័ន្ធ​ និង​អគារ​ផ្សេង​ៗ ដោយ​គ្រាន់តែ​ទុក​ពេល​មួយរយៈពេល​ខ្លី​ប៉ុណ្ណោះ​។ លោក​បាន​លើក​ជាឧទាហរណ៍​ថា​ ដូចជា​តំបន់​ក្រាំងធ្នង់​ ដែល​ស្ថិតនៅ​ក្នុង​ខណ្ឌ​សែនសុខ​ ដែល​កាលពីមុន​តំបន់​នេះ​គ្មាន​ការ​រីកចម្រើន​នោះ​ឡើយ​ ពោល​គឺ​មានតែ​ដីស្រែ​ ប៉ុន្តែ​នៅពេល​បច្ចុប្បន្ន​ តំបន់​នេះ​ មានការ​រីកចម្រើន​ខ្លាំង​ដែល​មិន​នឹកស្មាន​ដល់​។

លោក​បាន​ព្យាករណ៍​ថា​ “ទិស​ទាំង៤នៃ​ជាយក្រុង​ភ្នំពេញ​ ក្នុងរយៈពេល៥​ ទៅ១០ខាងមុខ​ទៀត​ នឹង​មានការ​រីកចម្រើន​ខ្លាំង​ ហើយ​វា​ជា​ឱកាស​សម្រាប់​អ្នក​ចង់​ទិញ​ដី​វិនិយោគ​ ដើម្បី​ទទួល​បានផល​ចំណេញ​ច្រើន​ ព្រោះ​ការ​រី​ចម្រើន​ក្នុង​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​ គឺ​ការ​រីកចម្រើន​ប្រកបដោយ​ភាព​ជឿជាក់​ និង​ប្រកបដោយ​ចីរភាព​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here