ទីក្រុងសៀងហៃ​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​បន្ថែម​ទៀត​លើ​ការ​ទិញផ្ទះ ​ដើម្បី​ជំរុញ​ទីផ្សារលំនៅឋាន​

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: ទីក្រុងសៀងហៃរបស់ប្រទេសចិនបានបន្ធូរបន្ថយការរឹតបន្តឹងបន្ថែមទៀតលើការទិញផ្ទះ ដើម្បីគាំទ្រដល់ទីផ្សារអចលនទ្រព្យ បន្ទាប់ពីទីក្រុងប៉េកាំងបានចាត់វិធានការស្រដៀងគ្នានេះ។

ទីក្រុងសៀងហៃបានកាត់បន្ថយតម្រូវការបង់ប្រាក់កក់អប្បបរមាសម្រាប់ការទិញផ្ទះទីពីរពី២០ភាគរយមកត្រឹម១៥ភាគរយ ដោយដាក់នៅកម្រិតដូចគ្នានឹងការទិញផ្ទះលើកដំបូង។

ទីក្រុងសៀងហៃក៏នឹងអនុញ្ញាតឱ្យអ្នកទិញប្រើប្រាស់ប្រាក់ពីមូលនិធិសន្សំ (housing provident fund)របស់ពួកគេ ដើម្បីបង់ប្រាក់កក់សម្រាប់ការទិញផ្ទះថ្មី។ លើសពីនេះ អ្នកទិញផ្ទះដែលទើបសាងសង់ថ្មីនៅតំបន់ជាយក្រុងអាចទទួលបានប្រាក់ឧបត្ថម្ភធនចំនួន ៨០.០០០យ័ន (១១.៨៩៧ ដុល្លារអាមេរិក)។

វិធានការទាំងនេះមានគោលបំណងបង្កើនការលក់ផ្ទះ និងកាត់បន្ថយសម្ពាធហិរញ្ញវត្ថុលើអ្នកទិញ។ វិស័យអចលនទ្រព្យរបស់ប្រទេសចិននៅតែមានភាពទន់ខ្សោយ ហើយបន្តជះឥទ្ធិពលដល់សេដ្ឋកិច្ច។

ការវិនិយោគលើអចលនទ្រព្យបានធ្លាក់ចុះ១៩ភាគរយក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦។ ទន្ទឹមនឹងនេះ តម្លៃផ្ទះនៅក្នុងទីក្រុងធំៗចំនួន៤របស់ប្រទេសចិនបានស្ថិតនៅទ្រឹងនៅខែកក្កដា ដែលបញ្ចប់ការងើបឡើងវិញរយៈពេល៤ខែ៕


ចែករំលែក