ដោយ: សហសេវិក
អន្តរជាតិ: តម្លៃជួលអាផាតមុិននៅសហរដ្ឋអាមេរិកបានកើនឡើង០,១ភាគរយក្នុងខែសីហាធៀបនឹងខែកក្កដា ដែលជាការសម្រេចបានកំណើនរយៈពេល៧ខែជាប់ៗគ្នា។
នេះជារឿងគួរឱ្យកត់សម្គាល់ ពីព្រោះកំណើនតម្លៃជួលអាផាតមុិននៅខែសីហាតែងមានភាពអវិជ្ជមានជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០២២។
ប៉ុន្តែ បើធៀបនឹងឆ្នាំមុន តម្លៃជួលអាផាតមុិនបានធ្លាក់ចុះ០,៨ភាគរយ។ ប៉ុន្តែ ល្បឿននៃការធ្លាក់ចុះកំពុងថយចុះបន្តិចម្តងៗ ដែលបង្ហាញថា ទីផ្សារជួលអាផាតមុិនកំពុងចាប់ផ្តើមមានស្ថិរភាព។
បច្ចុប្បន្ន តម្លៃជួលអាផាតមុិនជាមធ្យមទូទាំងសហរដ្ឋអាមេរិកមានទំហំទឹកប្រាក់ចំនួន ១,៣៩០ ដុល្លារក្នុងមួយខែ ធ្លាក់ចុះ១១ ដុល្លារធៀបនឹងខែសីហា ឆ្នាំ ២០២៥។
តម្លៃជួលអាផាតមុិនបានធ្លាក់ចុះយ៉ាងគំហុកកាលពីខែមេសា ដោយសារភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច និងការព្រួយបារម្ភអំពីការងារបានធ្វើឱ្យតម្រូវការធ្លាក់ចុះ។ ទោះជាយ៉ាងណា ទីផ្សារបានមានភាពប្រសើរឡើង ចាប់តាំងពីពេលនោះមក។
អត្រាអាផាតមុិនទំនេរ បានធ្លាក់ចុះអស់រយៈពេល៦ខែជាប់ៗគ្នាមកនៅត្រឹម៧,១ភាគរយក្នុងខែសីហា។ នេះជាការធ្លាក់ចុះជាបន្តបន្ទាប់លើកដំបូងចាប់តាំងពីឆ្នាំ២០២១ មក៕







