ទីផ្សារលំនៅឋានវៀតណាមកំពុង​ប្រឈម​មុខ​នឹង​សម្ពាធ ​ខណៈ​តម្លៃ​អចលនទ្រព្យ​នៅ​តែ​មាន​កម្រិតខ្ពស់​

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារលំនៅឋានរបស់ប្រទេសវៀតណាមកំពុងប្រឈមមុខនឹងសម្ពាធ ខណៈតម្លៃអចលនទ្រព្យនៅតែមានកម្រិតខ្ពស់ លំនៅឋានដែលមានតម្លៃសមរម្យមានកម្រិតទាប និងអត្រាការប្រាក់ខ្ពស់ខ្លាំងកំពុងកាត់បន្ថយសមត្ថភាពរបស់អ្នកទិញក្នុងការទិញផ្ទះ។

អត្រាការប្រាក់លើកម្ចីទិញផ្ទះបានកើនឡើងយ៉ាងខ្លាំង ដោយឈានដល់ប្រហែល១២ភាគរយទៅ១៤ភាគរយជាមធ្យម។

ធនាគារនានាកំពុងប្រឈមមុខនឹងសម្ពាធហិរញ្ញប្បទាន ខណៈដែលការផ្តល់ប្រាក់កម្ចីកំពុងកើនឡើងលឿនជាងប្រាក់បញ្ញើ។ ឱនភាពហិរញ្ញប្បទានក្នុងខែសីហាត្រូវបានប៉ាន់ប្រមាណថា មានចំនួន ៧៧ ពាន់លានដុល្លារអាមេរិក។

ការផ្តល់ប្រាក់កម្ចីដល់វិស័យអចលនទ្រព្យបានហក់ឡើង ៤២ភាគរយក្នុងឆ្នាំ ២០២៥ កើនឡើងជាងពីរដងនៃអត្រាកំណើនឥណទានសរុប។ ធនាគារកណ្តាលវៀតណាមអះអាងថា ការផ្តល់ប្រាក់កម្ចីនេះបានជំរុញឱ្យតម្លៃអចលនទ្រព្យកើនឡើង ជាជាងការគាំទ្រដល់កំណើនសេដ្ឋកិច្ច។

ផ្ទះនៅប្រទេសវៀតណាមអាចមានតម្លៃថ្លៃជាង៣០ដងនៃប្រាក់ចំណូលគ្រួសារប្រចាំឆ្នាំ។ ក្នុងពេលជាមួយគ្នានេះ ប្រទេសវៀតណាមកំពុងប្រឈមកង្វះខាតលំនៅឋានដែលមានតម្លៃសមរម្យ និងសង្គម។

ការផ្គត់ផ្គង់លំនៅដ្ឋានថ្មីជាង៧០ភាគរយនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៦ ជាលំនៅដ្ឋានលំដាប់ខ្ពស់ ខណៈការផ្គត់ផ្គង់លំនៅដ្ឋានដែលមានតម្លៃសមរម្យនៅទីក្រុងហាណូយបានបន្តធ្លាក់ចុះ៕


ចែករំលែក