វិស័យ​អប់រំ​រំពឹង​ក្លាយ​ជាប្រភព​នៃ​តម្រូវ​ការ​អចលនទ្រព្យ​ប្រកប​ដោយ​ចីរភាព​នៅ​ទីក្រុងហុងកុង​

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមក្រុមហ៊ុន CBRE បានឱ្យដឹងថា គោលបំណងរបស់ទីក្រុងហុងកុងក្នុងការក្លាយជាមជ្ឈមណ្ឌលអប់រំសកលនឹងផ្លាស់ប្តូរវិស័យនេះទៅជាប្រភពនៃតម្រូវការអចលនទ្រព្យប្រកបដោយចីរភាព។

ទីក្រុងហុងកុងត្រូវបានគេរំពឹងថានឹងទទួលបាននិស្សិតអន្តរជាតិប្រហែល២០០.០០០នាក់នៅឆ្នាំ២០៣៥ខាងមុខ។

សាលារៀនអន្តរជាតិនានាក្នុងទីក្រុងត្រូវបានប៉ាន់ប្រមាណថា ត្រូវការអចលនទ្រព្យបន្ថែមយ៉ាងច្រើនដើម្បីផ្ទុកសិស្សបរទេស ប្រហែល៣០.០០០ ទៅ៤០.០០០នាក់ ដោយសារស្ថាប័នទាំងនេះនឹងត្រូវបង្កើតបរិវេណសាលាថ្មីចំនួន៤០ ទៅ៥០កន្លែង។

ការសិក្សាមួយដែលចេញផ្សាយដោយក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ CBRE បានបង្ហាញថា ការណ៍នេះអាចមានន័យថា បរិវេណផ្ទៃក្រឡាសរុបនឹងកើនឡើងបន្ថែមរហូតដល់១,១១លានម៉ែត្រការ៉េ។

នៅកម្រិតឧត្តមសិក្សា ក្រុមហ៊ុន CBRE បា ព្យាករណ៍ថា នឹងមាននិស្សិតចំនួន ១៥០.០០០ នាក់ចូលសិក្សា ហើយសាកលវិទ្យាល័យនឹងពង្រីកទំហំទីតាំងសិក្សារបស់ពួកគេចំនួន ១,៣៩ លានម៉ែត្រការ៉េ ដល់ ២,១៤ លានម៉ែត្រការ៉េ។

លោក Marcos Chan នាយកប្រតិបត្តិ និងជាប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន CBRE Hong Kong អះអាងថា តម្រូវការអប់រំត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងប្រជាសាស្ត្រក្នុងស្រុក ប៉ុន្តែកំណើននាពេលអនាគតនឹងត្រូវបានជំរុញកាន់តែខ្លាំងឡើងដោយនិស្សិតបរទេស និងឋានៈរបស់ទីក្រុងហុងកុងជាមជ្ឈមណ្ឌលអប់រំអន្តរជាតិ»។

លោកបន្ថែមថា និន្នាការនេះ «នឹងធ្វើឱ្យការអប់រំក្លាយជាកម្លាំងជំរុញតម្រូវការរយៈពេលវែងដ៏សំខាន់បំផុតមួយសម្រាប់វិស័យអចលនទ្រព្យហុងកុង ដោយបង្កើតតម្រូវការប្រកបដោយចីរភាពសម្រាប់បរិវេណសាលា សម្ភារៈសិក្សា និងកន្លែងស្នាក់នៅរបស់និស្សិត»៕


ចែករំលែក