ថ្នាក់ដឹកនាំ​នៃ​ខេត្តទាំង​២​កែ​សម្រួល​ព្រំប្រទល់​រដ្ឋបាល ​រវាង​រដ្ឋបាល​ខេត្តសៀមរាប ​និង​រដ្ឋបាល​ខេត្ត​កំពង់ធំ​

ចែករំលែក

ដោយៈ ចំណាន

សៀមរាបៈ លោកប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប​ និងឯកឧត្តម​ នួន​ ផារ័ត្ន​ អភិបាល​ នៃគណៈអភិបាលខេត្តកំពង់ធំបានអញ្ជើញចុះហត្ថលេខា លើសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តសៀមរាប​ និងខេត្តកំពង់ធំ​ ដើម្បីងាយស្រួលក្នុងការគ្រប់ប្រជាជន​ និងភាពងាយស្រួលក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

ដោយផ្អែកលើគោលការណ៍ច្បាប់ និងបន្ទាប់ពីចុះសិក្សា និងពិនិត្យ​ផ្ទៀងផ្ទាត់នៅទីតាំង​ជាក់ស្តែង រដ្ឋបាលខេត្តទាំងពីរបានប្រជុំពិភាក្សា និង សម្រេចឯកភាពគ្នា​ ដោយរៀបចំសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តសៀមរាប​ និងខេត្តកំពងធំ។

ការរៀបចំនេះ​ ត្រូវបានរៀបចំឡេីងតាមសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ស្តីពីការកំណត់ព្រំប្រទល់រដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ដែលពុំទាន់មានភាពច្បាស់លាស់ ដើម្បីធានាឱ្យការគ្រប់គ្រងរដ្ឋបាល នៅតំបន់ព្រំប្រទល់នោះ មានភាពច្បាស់លាស់ ប្រសិទ្ធភាព និងស្របតាមស្ថានភាពជាក់ស្តែង៕


ចែករំលែក