ទីក្រុង Victoria Parkland ​ជម្រុញ​កំណើន​ប្រជាសាស្រ្ត ​នគរូបនីយកម្ម ​និង​សេដ្ឋកិច្ច​ក្នុងតំបន់​

ចែករំលែក

ដោយៈ ស៊ីវ ម៉េង

   តាខ្មៅៈ ប្រសិនជាអ្វីៗសម្រេចបានតាមការរំពឹងទុក ទីក្រុងតាខ្មៅ នឹងមានមនុស្សរស់នៅ កើនឡើងរហូតដល់១០ម៉ឺននាក់នៅឆ្នាំ២០៣០ ជាអ្វី ដែលអ្នកជំនាញមើលឃើញថា វានឹងបង្កើនសកម្មភាពសេដ្ឋកិច្ច និងពង្រីកមូលដ្ឋាននៃការរីកចម្រើនផ្នែកនគរូបនីយកម្មផងដែរ។

ស្របពេលវត្តមានអតិថិជនកាន់តែច្រើន បានទៅទស្ស​នា និងទិញដីឡូត៍វីឡា ក្នុងគម្រោង Victoria Parkland ក្រុមហ៊ុនអភិវឌ្ឍន៍គំរោងនេះ បាននិងកំពុងជ្រើសរើសបុគ្គលិកផ្នែកលក់បន្ថែម។

ស្របពេលការិយាល័យលក់ ចំណតយានយន្តបានសាងសង់បញ្ចប់ និងបង្ហាញភាពទាន់សម័យ ការិយាល័យនេះ មានកន្លែងញាំកាហ្វេជជែកការងារ និងសិក្សាគំរោងផងដែរ។

លោកបណ្ឌិតតេង រិទ្ធីអគ្គនាយកក្រុមហ៊ុន Victoria Parkland បានមានប្រសាសន៍ឲ្យដឹងថា ជាមួយនឹងចក្ខុវិស័យសម្រាប់អនាគតប្រកបដោយភាពជោគជ័យមួយ ក្រុមហ៊ុនបាននិងកំពុងស្វាគមន៍អតិថិជន និងដៃគូសហការដែលអាចសិក្សា និងអភិវឌ្ឍន៍គម្រោងទីក្រុងនេះរួមគ្នាផងដែរ។

ទីក្រុងVictoria Parkland មានទីតាំងនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ គម្រោងនេះ ស្ថិតនៅលើផ្ទៃដីទំហំ៥០ហិកតា ជាមួយនឹងផែនការសាងសង់ខុនដូ ផ្ទះអាជីវកម្ម អាគារពាណិជ្ជកម្ម ផ្សារទំនើប និងសណ្ឋាគារ ព្រមទាំងវីឡាប្រណីតៗផងដែរ។

លោកបណ្ឌិតតេង រិទ្ធីបានបញ្ជាក់ថា “ក្រុមហ៊ុនកំពុងឆ្ពោះទៅមុខ តាមផែនការ និងចក្ខុវិស័យរបស់ខ្លួន ដែលនឹងប្រែក្លាយទីក្រុងនេះ ជាតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្មដ៏រសរវើកមួយ”៕


ចែករំលែក