ដោយ: សហសេវិក
អន្តរជាតិ: នៅក្នុងប្រទេសកូរ៉េខាងត្បូង ទីផ្សារអចលនទ្រព្យគឺជាប្រភពចម្បងនៃទ្រព្យសម្បត្តិគ្រួសារ សុវត្ថិភាពសម្រាប់វ័យចូលនិវត្តន៍ និងការផ្លាស់ប្តូរស្ថានភាពសង្គម។
ការងារ និងឱកាសនានាត្រូវបានប្រមូលផ្តុំនៅក្នុងតំបន់ទីក្រុងសេអ៊ូល រដ្ឋធានីនៃប្រទេសមួយនេះ ខណៈដែលផ្ទៃដីមានកម្រិត បានធ្វើឱ្យតម្រូវការលំនៅឋាន និងតម្លៃលំនៅឋានហក់ឡើងខ្ពស់ខ្លាំង។
តម្លៃអាផាតមុិនជាមធ្យមនៅក្នុងទីក្រុងសេអ៊ូលមានទំហំទឹកប្រាក់ចំនួន ១,៥៨ ពាន់លានវ៉ុន (១,០៨ លានដុល្លារអាមេរិក) នៅខែមិថុនា ដែលខ្ពស់ជាងតម្លៃមធ្យមទូទាំងប្រទេសប្រហែល ២,៧ ដង។
ទ្រព្យសម្បត្តិរបស់គ្រួសារប្រជាជនកូរ៉េខាងត្បូងចំនួនជាង ៧០ភាគរយ ស្ថិតនៅក្នុងទម្រង់ជាអចលនទ្រព្យ ដែលធ្វើឱ្យផ្ទះក្លាយជាជម្រើសនៃការវិនិយោគរយៈពេលវែងដែលគេពេញនិយម។
យុវជននៅកូរ៉េខាងត្បូងចង់បានផ្ទះដែលមានតម្លៃសមរម្យ ខណៈដែលម្ចាស់ផ្ទះវ័យចំណាស់ច្រើនតែពឹងផ្អែកលើការកើនឡើងនៃតម្លៃអចលនទ្រព្យសម្រាប់ចិញ្ចឹមជីវិតរស់នៅពេលចូលនិវត្តន៍។
ការមានកម្មសិទ្ធិផ្ទះផ្ទាល់ខ្លួនត្រូវបានគេចាត់ទុកជាការរំពឹងទុករបស់សង្គម និងជានិមិត្តរូបនៃភាពជោគជ័យ ដូច្នេះហើយការកើនឡើងនៃតម្លៃផ្ទះបង្កឱ្យមានការមិនពេញចិត្តពីសាធារណជនខ្លាំងជាងការកើនឡើងនៃតម្លៃភាគហ៊ុន ឬរូបិយប័ណ្ណគ្រីបតូ (cryptocurrencies) ទៅទៀត។
ក្រោយសង្គ្រាមកូរ៉េ និងការរីកចម្រើនយ៉ាងឆាប់រហ័សនៃនគរូបនីយកម្ម ការមានផ្ទះផ្ទាល់ខ្លួនបានក្លាយជាសញ្ញាណដ៏សំខាន់បំផុតមួយដែលបង្ហាញពីការកើនឡើងនៃឋានៈរបស់មនុស្សក្នុងសង្គមនៅក្នុងសង្គមកូរ៉េខាងត្បូង៕






