តំបន់​ចំនួន​៣​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជាង​គេ​លើ​ការ​អភិវឌ្ឍ​លំនៅដ្ឋាន​ឆ្នាំ​ ២០២៧​ – ២០៣០

ចែករំលែក

ដោយៈ ម៉ាណា

   ភ្នំពេញៈ តំបន់ភូមិសាស្ត្រដែលអ្នកអភិវឌ្ឍន៍ ចាប់អារម្មណ៍ខ្លាំងបំផុត គឺច្រករបៀងនៃការអភិវឌ្ឍនៅភាគខាងត្បូង និងភាគខាងលិច ជាពិសេសគឺតំបន់តាខ្មៅ កណ្តាលស្ទឹង និងខ័ណ្ឌកំបូល។

ទោះជាយ៉ាងណាក៏ដោយ ដីនោះត្រូវតែមានផ្លូវចូលដល់ មានហេដ្ឋារចនាសម្ព័ន្ធចាំបាច់ (ដូចជាទឹក និងភ្លើង) មានសហគមន៍នៅក្បែរ និងមានតម្រូវការការងារ។ ការនៅជិតព្រលានយន្តហោះតែមួយមុខ មិនមែនជាការធានាថាគម្រោងនោះ នឹងទទួលបានជោគជ័យនោះទេ។

តើភស្តុតាងពីទីផ្សារប្រាប់យើងអំពីអ្វីខ្លះ? មានសញ្ញាសំខាន់ៗមួយចំនួនដែលអ្នកវិនិយោគគួរយល់ដឹង។

ធនាគារជាតិនៃកម្ពុជា៖ ក្នុងឆ្នាំ ២០២៥ គម្រោងលំនៅឋានចំនួន ៤១ ត្រូវបានអនុម័ត បើធៀបនឹងគម្រោងខុនដូ (អាគារស្នាក់នៅរួម) ចំនួន១១។ គម្រោងលំនៅឋានមានចំណែក៥៥,៣% នៃការវិនិយោគលើការអភិវឌ្ឍលំនៅឋាន ដោយការវិនិយោគក្នុងផ្នែកនេះបានកើនឡើង ៣៥,៦%។

នេះគឺជាសញ្ញាដ៏សំខាន់មួយដែលបង្ហាញថា អ្នកអភិវឌ្ឍន៍កំពុងងាកមកផ្តោតកាន់តែខ្លាំង លើលំនៅឋានដែលមានដី (landed housing) ទោះបីជាការទទួលបានការអនុម័ត មិនមែនជាការធានាថាការលក់នឹងទទួលបានជោគជ័យក៏ដោយ។

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថា នឹងងើបឡើងវិញដល់៤% នៅឆ្នាំ ២០២៧ ប៉ុន្តែ IMF បានចង្អុលបង្ហាញពីភាពងាយរងគ្រោះ ដែលនៅតែបន្តកើតមាននៅក្នុងវិស័យអចលនទ្រព្យ ឥណទាន និងតម្រូវការរបស់គ្រួសារ។

តម្រូវការលំនៅឋានថ្នាក់ជាតិ គឺអង្គការHabitat for Humanity Cambodiaបានលើកឡើងថា កម្ពុជាត្រូវការលំនៅឋានបន្ថែមប្រហែ​ល១,១លានខ្នង នៅត្រឹមឆ្នាំ ២០៣០ ស្របពេលគោលនយោបាយរដ្ឋាភិបាលស្តីពីលំនៅឋានសង្គម និងលំនៅឋានដែលមានតម្លៃសមរម្យរបស់កម្ពុជាសម្រាប់ឆ្នាំ ២០២៦ បានបង្កើតឱកាសសម្រាប់អ្នកអភិវឌ្ឍន៍ឯកជន តាមរយៈការផ្តល់ការលើកទឹកចិត្ត និងភាពជាដៃគូរវាងរដ្ឋ និងឯកជន។

អ្នកវិនិយោគគួរស្វែងយល់អំពីលក្ខខណ្ឌតម្រូវនានា ដើម្បីដឹងថាតើខ្លួនមានសិទ្ធិទទួលបាន អត្ថប្រយោជន៍ទាំងនេះដែរឬទេ និងត្រូវអនុវត្តតាមលក្ខខណ្ឌអ្វីខ្លះ។

យុទ្ធសាស្ត្រវិនិយោគ ដែលអ្នកជំនាញចង្អុលបង្ហាគឺ សម្រាប់ឆ្នាំ ២០២៧–២០៣០ ដោយមិនចាប់ផ្តើមគម្រោងដែលមានទំហំធំខ្លាំងភ្លាមៗនោះទេ។ គួរចាប់ផ្តើមពីគម្រោងតូចមួយសិន៕


ចែករំលែក