ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប​ វិនិយោគ​ទឹក​ប្រាក់​ជាង​១ប៊ីលានដុល្លារអាមេរិក​​លើ​គម្រោង​សាងសង់រោង​ចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយ​ឧស្ម័ន​ធម្មជាតិ​រាវ

ចែករំលែក

[English Below]

ដោយ៖ សហការី
ខេត្តកោះកុង៖ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប វិនិយោគទឹកប្រាក់ជាង១ប៊ីលានដុល្លារអាម៉េរិកលើគម្រោងសាងសង់រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិរាវ មានអានុភាព៩០០មេហ្កាវ៉ាត់ ក្រោមចក្ខុវិស័យដ៏ធំមួយ គឺរួមចំណែកប្រែក្លាយកម្ពុជាទៅជាគោលដៅឧស្សាហកម្ម និងវិនិយោគដែលមានសមត្ថភាពប្រកួតប្រជែងខ្ពស់។

សម្រាប់ខ្ញុំ គម្រោងសាងសង់រោងចក្រផលិតអគ្គិសនីរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នៅខេត្តកោះកុង មានសារៈសំខាន់លើសពីការផលិតថាមពលអគ្គិសនីទៅទៀត។ គម្រោងនេះចូលរួមចំណែកពង្រឹងសន្តិសុខថាមពលរបស់កម្ពុជា ពន្លឿនការអភិវឌ្ឍវិស័យឧស្សាហកម្ម និងជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងសេដ្ឋកិច្ចមួយដែលមានសមត្ថភាពប្រកួតប្រជែងកាន់តែខ្លាំង និងភាពម្ចាស់ការលើខ្លួនឯងកាន់តែខ្ពស់។

ខ្ញុំតែងតែជឿជាក់ថា មហិច្ឆតារបស់ប្រទេសជាតិក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មអាចសម្រេចបាន គឺអាស្រ័យលើភាពរឹងមាំនៃហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដល់ការអភិវឌ្ឍនោះ។។ ការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងអាចទុកចិត្តបាន គឺជាកត្តាដ៏ចាំបាច់ក្នុងការទាក់ទាញការវិនិយោគ ពង្រីកសកម្មភាពផលិតកម្ម បង្កើតឱកាសការងារ និងជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែង។

ដោយគ្រោងដាក់ឱ្យដំណើរការផលិត និងផ្គត់ផ្គង់ថាមពលដំណាក់កាលទីមួយ មានអានុភាព៤៥០មេហ្កាវ៉ាត់ នៅចុងឆ្នាំ២០២៦ និងដំណាក់កាលបន្ទាប់ មានអានុភាព៤៥០មេហ្កាវ៉ាត់ នៅឆ្នាំ២០២៧ គម្រោងនេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការសម្រេចចក្ខុវិស័យរបស់យើង។

ទន្ទឹមនឹងគម្រោងអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសរបស់យើងនៅស្រុកបុទុមសាគរ ខ្ញុំមានចក្ខុវិស័យចង់ឃើញខេត្តកោះកុងក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្មដ៏រីកចម្រើនមួយ ដែលអាចទាក់ទាញវិនិយោគិនអន្តរជាតិ ពង្រឹងសមត្ថភាពសហគ្រាសកម្ពុជា និងបង្កើតឱកាសកាន់តែច្រើនសម្រាប់ប្រជាជនយើង។

ក្រោមការដឹកនាំប្រកបដោយថាមពល និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសយើងកំពុងបន្តបោះជំហានឆ្ពោះទៅរកសេដ្ឋកិច្ចដែលមានភាពចម្រុះ ភាពធន់ និងសមត្ថភាពប្រកួតប្រជែងកាន់តែខ្ពស់។ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់យើងមានមោទនភាពដែលបានចូលរួមចំណែកក្នុងការសម្រេចមហិច្ឆតាជាតិដ៏សំខាន់នេះ។

យើងមិនត្រឹមតែវិនិយោគសម្រាប់កម្ពុជាដែលយើងមើលឃើញនៅថ្ងៃនេះប៉ុណ្ណោះទេ។ យើងកំពុងវិនិយោគដើម្បីកសាងកម្ពុជាមួយដែលយើងចង់ឱ្យមនុស្សជំនាន់ក្រោយទទួលបានជាមរតក។
ពីព្រោះ ភាពជោគជ័យរបស់យើងមិនត្រូវបានវាស់វែងត្រឹមតែតាមរយៈទំហំទឹកប្រាក់វិនិយោគនោះទេ ប៉ុន្តែត្រូវបានវាស់វែងតាមរយៈវឌ្ឍនភាព និងឱកាសដែលការវិនិយោគទាំងនោះបានបង្កើតឡើងសម្រាប់ប្រទេសជាតិ និងប្រជាជនរបស់យើង។

យើងមិនមែនគ្រាន់តែកំពុងសាងសង់រោងចក្រផលិតអគ្គិសនីមួយប៉ុណ្ណោះទេ។ យើងក៏កំពុងរួមចំណែកផ្តល់ថាមពលដើម្បីជំរុញការអភិវឌ្ឍឧស្សាហកម្មរបស់កម្ពុជាផងដែរ។

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប! មោទនភាពជាតិខ្មែរ!

Royal Group Invests More than US$1 billion on 900 megawatts of power plant. One greater vision: to help transform Cambodia into a competitive industrial and investment destination.

For me, Royal Group’s power plant project in Koh Kong is about far more than generating electricity. It is about strengthening Cambodia’s energy security, accelerating industrial development, and laying the foundation for a more competitive and self-reliant economy.

I have always believed that a nation’s industrial ambitions can only be as strong as the infrastructure supporting them. Reliable energy is essential to attracting investment, expanding manufacturing, creating jobs, and driving long-term economic growth.

With the first 450MW targeted to begin operations by the end of 2026, followed by another 450MW in 2027, this project represents a significant step toward that vision.

Together with our planned Special Economic Zone in Botum Sakor, I envision Koh Kong emerging as a thriving industrial hub, attracting international investors, strengthening Cambodian enterprises, and creating greater opportunities for our people.

Under the visionary leadership of Samdech Thipadei Prime Minister Hun Manet, Cambodia continues to advance toward a more diversified, resilient, and competitive economy. At Royal Group, we are proud to contribute to this national ambition.

We are not investing only for the Cambodia we see today. We are investing in the Cambodia we want future generations to inherit.

Because ultimately, our success will not be measured by the size of our investment, but by the progress and opportunities it creates for our nation and our people.

We are not simply building a power plant. We are helping power Cambodia’s industrial future.

Royal Group. Proudly Cambodian.


ចែករំលែក