ដោយៈ ចំណាន
ភ្នំពេញៈ រាជធានីភ្នំពេញ នឹងរះត្រដែតម្តងទៀតនៅលើឆាកអន្តរជាតិ ដោយបណ្តាមេដឹកនាំជាច្រើន និងរដ្ឋជាសមាជិកនឹងបញ្ជូលប្រតិភូមកចូលរួម ក្នុងកិច្ចប្រជុំកំពូលនៅរាជធានីភ្នំពេញ នាចុងសប្តាហ៍នេះ។
កិច្ចប្រជុំដែលនឹងមានការអញ្ជើញចូលរួម ដ៏ខ្ពស់ខ្ពស់ពីប្រធានាធិបតីបារាំង អេម៉ានូអែល ម៉ាក្រុង និងសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងបណ្តាមេដឹកនាំ និងអ្នកធុរកិច្ចជាច្រើន អាចបង្កើតឱកាសល្អសម្រាប់កម្ពុជា ក្នុងការទាក់ទាញវិនិយោគិនបរទេស។
ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញបានបែងចែកឱ្យដាច់រវាង “ការចាប់អារម្មណ៍ពីអន្តរជាតិ” និង “ការប្តេជ្ញាចិត្តវិនិយោគជាក់ស្តែង”។
ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអន្តរជាតិ មិនមែនមានន័យថាវានឹងនាំមកនូវការវិនិយោគធំៗ ដោយស្វ័យប្រវត្តិនោះទេ។ កម្ពុជាចាំបាច់ត្រូវប្រែក្លាយទំនាក់ទំនងការទូត ទៅជាកិច្ចព្រមព្រៀងអាជីវកម្ម ការកសាងទំនុកចិត្តដល់វិនិយោគិន និងគម្រោងវិនិយោគរយៈពេលវែង។
សម្រាប់ទីផ្សារអចលនទ្រព្យនៅកម្ពុជា អ្នកជំនាញមើលឃើញពីអត្ថប្រយោជន៍សក្តានុពល នៅក្នុងវិស័យមួយចំនួនដូចជា ទី១. ហេតុអ្វីបានជាកិច្ចប្រជុំកំពូលនេះមានសារៈសំខាន់? កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជាគេរំពឹងថា នឹងមានតំណាងមកពីប្រទេស និងរដ្ឋាភិបាលសមាជិកប្រហែល៩០ ចូលរួមនៅក្នុងកិច្ចប្រជុំនេះ។

ជាអនុសាសន៍ជាយុទ្ធសាស្ត្រ សម្រាប់ប្រទេសកម្ពុជា អ្នកវិភាគបានលើកឡើងថា រដ្ឋាភិបាលគួរប្រើប្រាស់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie Summit) ជាចំណុចចាប់ផ្តើមនៃយុទ្ធនាការទាក់ទាញការវិនិយោគរយៈពេលវែង ជាជាងចាត់ទុកវាគ្រាន់តែជាព្រឹត្តិការណ៍ការទូតរយៈពេល៣ថ្ងៃប៉ុណ្ណោះ។
បន្ទាប់ពីខែវិច្ឆិកា យើងនឹងតាមដានលើចំណុចសំខាន់ៗចំនួន៣ តើកិច្ចព្រមព្រៀងវិនិយោគចំនួនប៉ុន្មាន ដែលនឹងក្លាយជាគម្រោងជាក់ស្តែង?
តើមានក្រុមហ៊ុនមកពីប្រទេសបារាំង ឬប្រទេសនិយាយភាសាបារាំងផ្សេងទៀត ចំនួនប៉ុន្មាន ដែលនឹងបង្កើតការិយាល័យ ឬដំណើរការអាជីវកម្មនៅក្នុងប្រទេសកម្ពុជា?។ តើនឹងមានទុនវិនិយោគថ្មីចំនួនប៉ុន្មាន ដែលហូរចូលទៅក្នុងវិស័យផលិតកម្ម ភស្តុភារកម្ម ទេសចរណ៍ និងអចលនទ្រព្យ?
សូចនាករដ៏សំខាន់បំផុត គឺការអនុវត្តការវិនិយោគជាក់ស្តែងនៅក្នុងឆ្នាំ ២០២៧ មិនមែនចំនួនអ្នកចូលរួម ក្នុងកិច្ចប្រជុំកំពូលនេះនោះទេ៕








