NBC សហការជាមួយ​គ្រឹះស្ថាន​ធនាគារ​ចំនួន​៧ ផ្តល់​ឥណទាន​ស៊ីនឌី​ខេត​មាន​កាល​កំណត់​លើ​ទឹក​ប្រាក់​ ១៨២លានដុល្លារ

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងផ្តល់ឥណទាន ស៊ីនឌីខេតមានកាលកំណត់ ក្នុងទំហំទឹកប្រាក់សរុបចំនួន១៨២ លានដុល្លារអាមេរិក ដោយមានការចូលរួមសហការពីគ្រឹះស្ថានធនាគារចំនួន៧ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

កិច្ចព្រមព្រៀងឥណទាននេះ មានគោលបំណងគាំទ្រដល់គម្រោ​ងសាងសង់ប្រព័ន្ធស្តុកថាមពល (Battery Energy Storage System) ដែលជាគម្រោងដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា។

គម្រោងនេះមានសារៈសំខាន់ ក្នុងការរួមចំណែកធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពលអគ្គិសនី និងកាត់បន្ថយការបំភាយឧស្ម័នកាបូន ស្របតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។

ការសម្រេចបាននូវកិច្ចព្រមព្រៀងនេះ បានបង្ហាញពីតួនាទីដ៏សំខាន់របស់វិស័យធនាគារ ក្នុងការកៀរគរធនធានហិរញ្ញវត្ថុ បង្វែរមូលនិធិទៅគាំទ្រគម្រោងបៃតង និងលើកកម្ពស់ការផ្តល់ហិរញ្ញប្បទានបៃតង។ សមិទ្ធផលនេះក៏ជាផ្នែកមួយ នៃការចូលរួមអនុវត្តប្រព័ន្ធវដ្តករសាស្ត្រហិរញ្ញវត្ថុ ប្រកបដោយចីរភាព សម្រាប់វិស័យធនាគារនៅកម្ពុជា ដើម្បីទទួលបានការលើកទឹកចិត្តពីធនាគារជាតិនៃកម្ពុជា៕


ចែករំលែក