ឱកាស​ឬ​បញ្ហា​ប្រឈម​បន្ត​សម្រាប់​អចលនទ្រព្យ​នៃ​ឆ្នាំ​២០២៧?​

ចែករំលែក

ដោយៈ ចំណាន

ភ្នំពេញៈ ការវិនិយោគលើដីធ្លីនៅក្នុងប្រទេសកម្ពុជា នៅតែអាចមានភាពទាក់ទាញនៅឆ្នាំ ២០២៧ ប៉ុន្តែខ្ញុំនឹងជ្រើសរើសទីតាំងដោយប្រុងប្រយ័ត្ន ជាជាងការទិញដីនៅគ្រប់ទីកន្លែង។

តាមការវាយតម្លៃរបស់អ្នកជំនាញ ឆ្នាំ ២០២៧ អាចជាឆ្នាំដ៏ល្អមួយ សម្រាប់ការវិនិយោគលើដីធ្លីជាយុទ្ធសាស្ត្រ ជាពិសេសសម្រាប់អ្នកវិនិយោគ ដែលមានសាច់ប្រាក់ក្នុងដៃ អាចទុកដីនោះបានរយៈពេល ៥ ទៅ១០ឆ្នាំ និងអាចទិញបានក្នុងតម្លៃទាប ជាងតម្លៃទីផ្សារជាក់ស្តែងយ៉ាងច្រើន។

ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញមិនរំពឹងថា តម្លៃដីធ្លីនឹងងើបឡើងវិញយ៉ាងខ្លាំងក្លា ទូទាំងប្រទេសនោះទេនៅឆ្នាំ ២០២៧។

តើទស្សនវិស័យសេដ្ឋកិច្ចប្រាប់យើងអំពីអ្វី? យោងតាមការវាយតម្លៃចុងក្រោយបំផុតក្រោមមាត្រាទី ៤ (Article IV) របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)សម្រាប់ឆ្នាំ ២០២៦ បានផ្តល់នូវការព្រមានដ៏សំខាន់មួយ។

IMFបានកំណត់ភាពទន់ខ្សោយ នៃអចលនទ្រព្យយូរអង្វែង តម្រូវការក្នុងស្រុកដែលមានកម្រិតទាប និងស្ថានភាពហិរញ្ញវត្ថុកាន់តែតឹងតែង ជាបញ្ហាប្រឈមសំខាន់ៗ។ វាក៏មើលឃើញពីសក្តានុពលសម្រាប់កំណើនដ៏រឹងមាំក្នុងរយៈពេលមធ្យមផងដែរ។

ការបកស្រាយរបស់អ្នកជំនាញ គឺឆ្នាំ២០២៧ អាចជារយៈពេលនៃការងើបឡើងវិញបន្តិចម្តងៗ មិនមែនជាការរីកចម្រើនផ្នែកអចលនទ្រព្យទេ។ តម្លៃដីធ្លីអាចនៅតែស្ថិតនៅក្រោមសម្ពាធ នៅក្នុងទីតាំងដែលមានការផ្គត់ផ្គង់លើស៕


ចែករំលែក