អគារខ្ពស់ៗនៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន
ដោយ វុត្ថា
អាស៊ាន៖ វិនិយោគិនចិនកាន់តែច្រើនកំពុងសម្លឹងទៅកាន់ពិភពលោក ជាពិសេសមកតំបន់អាស៊ានដើម្បីវិនិយោគលើវិស័យអចលនទ្រព្យ ដោយក្នុងនោះកំពុងចាប់អារម្មណ៍វិនិយោគវិស័យអចលនទ្រព្យនៅក្នុងប្រទេសហ្វីលីពីនកំពុងមានសន្ទុះយ៉ាងខ្លាំងផងដែរ។
យោងតាមគេហតំព័ត៌មាន juwai.com បានចុះផ្សាយកាលពីពេលថ្មីៗនេះថា ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសហ្វីលីពីនកំពុងតែមានការទាក់ទាញយ៉ាងខ្លំាងពីសំណាក់វិនិយោគិនចិន តាមរយៈនិន្នាការថ្មី និងការទិញ ព្រមទាំងអំណោយផលនៃទីតាំង។
-->
សារព័ត៌មាននេះ បន្តថា វិនិយោគិនចិនបានចាប់អារម្មណ៍ និងវិនិយោគលើវិស័យអចលនទ្រព្យនៅក្នុងប្រទេសហ្វីលីពីនតាំងពី ៥ឆ្នាំមុនមកម្លេះ ដោយសារតែ ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរមានបញ្ហាបណ្តាលឲ្យការវិនិយោគក្នុងវិស័យនេះមានការធ្លាក់ចុះ ប៉ុន្តែក្នុងរយៈពេលថ្មីៗនេះ គេឃើញសន្ទុះឡើងវិញចំពោះការវិនិយោគលើការទិញលក់អចលនទ្រព្យនៅក្នុងទីក្រុងម៉ានីល និងការពង្រីក និងការដំណើរការក្រុមហ៊ុនល្បែងរបស់ចិនទៅកាន់ដែនសមុទ្ររបស់ប្រទេសហ្វីលីពីន។
គេហទំព័រនេះ បញ្ជាក់ថា កាលពីឆ្នាំមុន អត្រាស្វែងរកទិញអចលនទ្រព្យរបស់ប្រទេសហ្វីលីពីនតារមយៈគេហទំព័រ Juwai.com ពីសំណាក់អ្នកវិនិយោគិនចិនកើនដល់ ២០០.៦ ភាគរយ។ ហើយបច្ចុប្បន្ននេះប្រទេសហ្វីលីពីនស្ថិននៅក្នុងចំណាត់ថ្នាក់ទី ១២ នៃប្រទេសគោលវិនិយោគលើវិស័យអចលនទ្រព្យពីសំណាក់វិនិយោគិនចិន ដោយបានធ្លាក់ពីលេងរៀងទី ១៩ ក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ី។ទីក្រុងម៉ានីល គឺទីតាំងដែលទាក់ទាញការវិនិយោគ និងការទិញអចលនទ្រព្យពីសំណាក់ជនជាតិចិនច្រើនបំផុតពោលគឺកើន ៧៨.៥ភាគរយក្នុងចំណោមទីតាំងផ្សេងៗក្នុងប្រទេសហ្វីលីពីន៕