ចិន​ចាប់ផ្តើម​ពង្រីក​ការ​វាយលុក​ទីផ្សារ​អចលនទ្រព្យ​ក្នុង​ប្រទេស​ហ្វីលីពីន

0
អគារខ្ពស់ៗនៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន

​ដោយ​ វុត្ថា​

អាស៊ាន​៖ វិនិយោគិន​ចិន​កាន់តែ​ច្រើន​កំពុង​សម្លឹង​ទៅកាន់​ពិភពលោក​ ជាពិសេស​មក​តំបន់​អាស៊ាន​ដើម្បី​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ ដោយ​ក្នុង​នោះ​កំពុង​ចាប់អារម្មណ៍​វិនិយោគ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​ហ្វីលីពីន​កំពុង​មានសន្ទុះ​យ៉ាង​ខ្លាំង​ផង​ដែរ​។

យោង​តាម​គេ​ហតំ​ព័ត៌មាន​ juwai.com​ បាន​ចុះផ្សាយ​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​ហ្វីលីពីន​កំពុងតែ​មានការ​ទាក់ទាញ​យ៉ាង​ខ្លំា​ងពីសំណាក់​វិនិយោគិន​ចិន​ តាមរយៈ​និន្នាការ​ថ្មី​ និង​ការទិញ​ ព្រមទាំង​អំណោយផល​នៃ​ទីតាំង​។

សារព័ត៌មាន​នេះ​ បន្ត​ថា​ វិនិយោគិន​ចិន​បាន​ចាប់អារម្មណ៍​ និង​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​ហ្វីលីពីន​តាំងពី​ ៥ឆ្នាំមុន​មក​ម្លេះ​ ដោយសារតែ​ ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​មាន​បញ្ហា​បណ្តាល​ឲ្យ​ការ​វិនិយោគ​ក្នុង​វិស័យ​នេះ​មានការ​ធ្លាក់ចុះ​ ប៉ុន្តែ​ក្នុងរយៈ​ពេល​ថ្មី​ៗនេះ​ គេ​ឃើញ​សន្ទុះ​ឡើងវិញ​ចំពោះ​ការ​វិនិយោគ​លើ​ការទិញ​លក់​អចលនទ្រព្យ​នៅក្នុង​ទីក្រុង​ម៉ានីល​ និង​ការពង្រីក​ និង​ការ​ដំណើរការ​ក្រុមហ៊ុន​ល្បែង​របស់​ចិន​ទៅកាន់​ដែនសមុទ្រ​របស់​ប្រទេស​ហ្វីលីពីន​។

គេហទំព័រ​នេះ​ បញ្ជាក់​ថា​ កាលពី​ឆ្នាំមុន​ អត្រា​ស្វែងរក​ទិញ​អចលនទ្រព្យ​របស់​ប្រទេស​ហ្វីលីពីន​តារ​មយៈ​គេហទំព័រ​ Juwai.com​ ពីសំណាក់​អ្នក​វិនិយោគិន​ចិន​កើន​ដល់​ ២០០.៦​ ភាគរយ​។ ហើយ​បច្ចុប្បន្ន​នេះ​ប្រទេស​ហ្វីលីពីន​ស្ថិ​ននៅ​ក្នុង​ចំណាត់ថ្នាក់​ទី​ ១២​ នៃ​ប្រទេស​គោល​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ពីសំណាក់​វិនិយោគិន​ចិន​ ដោយ​បាន​ធ្លាក់​ពី​លេង​រៀង​ទី​ ១៩​ ក្នុងចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ី​។ទីក្រុង​ម៉ានីល​ គឺទី​តាំង​ដែល​ទាក់ទាញ​ការ​វិនិយោគ​ និង​ការទិញ​អចលនទ្រព្យ​ពីសំណាក់​ជនជាតិ​ចិន​ច្រើន​បំផុត​ពោល​គឺ​កើន​ ៧៨.៥ភាគរយ​ក្នុងចំណោម​ទី​តាំង​ផ្សេង​ៗក្នុង​ប្រទេស​ហ្វីលីពីន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here