ដោយ ម៉ាណេត
ភ្នំពេញៈ ធនាគារ ABA (ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ ) ទទួលបានចំណូលប្រមាណ ៧១,៨លានដុល្លារអាមេរិកឆ្នាំ ២០១៨ ដោយសម្រេចកំណើនបាន៥៥ភាគរយ បើធៀបនឹងឆ្នាំ ២០១៨។ នេះបើយោងតាមរបាការណ៍ប្រចាំឆ្នាំ២០១៨ ដែលបានចេញផ្សាយកាលពីម្សិលមិញនេះ។

-->
របាការណ៍បង្ហាញឲ្យឃើញពីសមត្ថភាពរបស់យើង ក្នុងការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍរយៈពេលវែង ដើម្បីផ្ដល់នូវដំណោះស្រាយ សេវាធនាគារប្រកបដោយនវានុវត្តដល់អតិថជន។ របាការណ៍បន្តថា “លទ្ធផលហិរញ្ញវត្ថុរបស់យើង បានបញ្ជាក់យ៉ាងច្បាស់អំពីកំណើន ដ៏ល្អប្រសើររបស់ធនាគារ។ យើងអាចពង្រឹ ងតារាងតុល្យការ និ ងបង្កើនប្រ សទ្ធភាពក្នុងកិច្ចប្រតបត្តិការរបស់យើង”។
យោងតាមរបាការណ៍ឲ្យដឹងថា ទ្រព្យសកម្មសរបរបស់ធនាគារ បានកើន៦៥ភាគរយធៀបទៅនឹងដំណាច់ឆ្នាំ២០១៧ ហើយទ្រព្យសកម្មរបស់ធនាគារនេះឈានដល់២,៧ ពាន់លានដុល្លារអាមេរិក។ សម្រាប់ផលបត្របញ្ញើរ សម្រេចឈានដល់២,២ពាន់លាន ដុល្លារអាមេរិក ធៀបទៅនឹងឆ្នាំមុនមានត្រឹម១,៣ ពាន់លានដុល្លារអាមេរិក។ ; ផលបត្រឥណទានសម្រេចឈានដល់១,៨ពាន់លានដុល្លារអាមេរិក ដែលមានអត្រាកំណើនប្រចាំ ឆ្នាំ៤៩ភាគរយ។
លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA បានថ្លែងក្នុងរបាយការណ៍ប្រចាំឆ្នាំនេះថា គិតត្រឹមដំណាច់ឆ្នាំធនាគារនេះ បានបម្រើអតិថិជនបានចំនួន ៤២៦,០០០ ជាមួយបុគ្គលិកចំនួន៤,២១៣ នាក់ ហើយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ ១ ក្នុងនាមជាធនាគារ ដែលទទួលបានផលចំណេញពីការវិនិយោគ (២៨ ភាគរយ) ធ្វើឲ្យយើងក្លាយជាធនាគារ ដែលអនុវត្តការងារបានប្រសិទ្ធភាពខ្ពស់បំផុតនៅក្នុងប្រទេស។
លោកបានបន្តថា “យើងនឹងបន្តបើកសាខាជាច្រើនទៀត ដើម្បីបង្កើនមូលដ្ឋាន អតិថិជនរបស់យើង ; និងបម្រើសេវាជូនដល់អតិថិជនកាន់តែច្រើនថែមទៀត”។លោកបន្ថែមថា“យើងមានផែនការបោះទីតាំងក្នុងខេត្តថ្មីៗចំនួនពីរទៀត ព្រមទាំងពង្រឹងតំណែងរបស់យើង នៅតាមតំបន់ដែលយើងមានប្រតិបត្តិ ការប្រកបដោយភាពជោគជ័យរួចហើយ”។
កាលពីថ្ងៃទី៣១ ខែឧសភា ធនាគារ ABA (ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ ) បានប្រកាសជាធារណៈថា ខ្លួននឹងបោះផ្សាយសញ្ញាបណ្ណសាជីវកម្ម ឬមូលបត្របំណុលដែលមានតម្លៃ២៥លានដុល្លារដាក់លក់នៅលើទីផ្សារមូលបត្រកម្ពុជា។
សញ្ញាបណ្ណនេះមានរយៈពេល៣ឆ្នាំ និងអត្រាការប្រាក់ពី៧ភាគរយ ទៅ៧,៧៥ ភាគរយក្នុងមួយឆ្នាំ។ ធនាគារ ABA នឹងដាក់ជូនឯកសារផ្តល់ព័ត៌មាន ដើម្បីស្នើសុំការអនុម័តយល់ព្រម ក្នុងការបោះផ្សាយនេះ ពីគណៈកម្មការមូលបត្រកម្ពុជា (SECC) សម្រាប់នីតិវិធីបន្តទៀត។ យើងរំពឹងថាសញ្ញាបណ្ណនេះ នឹងត្រូវចុះបញ្ជីលក់ នៅលើផ្សារមូលបត្រកម្ពុជា (CSX)។
ទឹកប្រាក់បានពីការបោះផ្សាយលក់សញ្ញាបណ្ណ នឹងត្រូវយកមកប្រើសម្រាប់ការចំណាយលើប្រតិបត្តិការ ក៏ដូចជាការបង្កើនចំនួនប្រាក់កម្ចីសម្រាប់អាជីវកម្ម ដែលនឹងគាំទ្រដល់អាជីវកម្មខ្នាតតូចបំផុត សហគ្រាសធុនតូចនិងមធ្យម ដែលរួមមានសហគ្រិនស្ត្រីនៅកម្ពុជាផងដែរ។
ក្រុមហ៊ុនអេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី (SBI Royal Securities) គឺជាទីប្រឹក្សាហិរញ្ញវត្ថុ និងក្រុមហ៊ុនធានាទិញមូលបត្រតែមួយគត់សម្រាប់ការបោះផ្សាយនេះ៕