ដោយ យុទ្ធ
ភ្នំពេញ៖ ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) បានចាប់ផ្តើមភាពជាដៃគូជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីពន្លឿនការផ្លាស់ប្តូរទៅរកវិស័យថាមពលដែលមាននិរន្តរភាពសុវត្ថិភាព និងផ្តោតលើទីផ្សារនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក។
កិច្ចព្រមព្រៀងភាពជាដៃគូនេះត្រូវបានចុះហត្ថលេខាដោយ លោកស្រី Tomoyuki Kimura អគ្គនាយកស្តីទីនៃទីភ្នាក់ងារ USAID ប្រចាំនៅអាស៊ីបាន និងលោក Tomoyuki Kimura អគ្គនាយកនាយកដ្ឋានយុទ្ធសាស្ត្រគោលនយោបាយ និងពិនិត្យរបស់ ADB ដែលត្រូវបានរៀបចំនៅការិយាល័យកណ្តាលរបស់ ADB។
-->
ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងនេះ ទីភ្នាក់ងារ USAID និងធនាគារអភិវឌ្ឍន៍អាស៊ីនឹងធ្វើការប្រមូលប្រាក់វិនិយោគចំនួន៧ពាន់លានដុល្លារ សម្រាប់គម្រោងថាមពលនៅអាស៊ី និងប៉ាស៊ីហ្វិកក្នុងការបង្កើនសមត្ថភាព ប្រព័ន្ធថាមពលស្អាត៦ជីហ្គាវ៉ាត់ gigawatts និងបង្កើនពាណិជ្ជកម្មថាមពល ក្នុងតំបន់ឲ្យបានចំនួន១០ភាគរយ ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។
កិច្ចព្រមព្រៀងនេះនឹងលើកកម្ពស់ប្រសិទ្ធភាពថាមពល កំណែទម្រង់វិស័យថាមពល និងអភិបាលកិច្ចល្អនៃវិស័យថាមពលអាស៊ី និងប៉ាស៊ីហ្វិក។
ភាពជាដៃគូថ្មីនេះ ធ្វើឡើងបន្ទាប់ពីកិច្ចសហការអភិវឌ្ឍន៍របស់ទីភ្នាក់ងារ USAID និងសហភាពអឺរ៉ុប អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ខណៈដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក នៅខែក្រោយធ្វើខួបមួយឆ្នាំនៃការអភិវឌ្ឍអាស៊ី និងការរីកចម្រើនតាមរយៈថាមពលអាស៊ី ដែលជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយ ដែលរួមចំណែករបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដល់ឥណ្ឌូប៉ាស៊ីហ្វិក។
ធនាគារអភិវឌ្ឍន៍អាស៊ី បានប្តេជ្ញាក្នុងការចូលរួមអភិវឌ្ឍដល់តំបន់អាស៊ី និងប៉ាស៊ីហ្វិក ប្រកបដោយភាពរឹងមាំគ្រប់ជ្រុងជ្រោយ រឹងមាំ និងមាននិរន្តភាព ខណៈកំពុងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីលុបបំបាត់ភាពក្រីក្រ។ នៅឆ្នាំ 2018ធនាគារនេះបានសន្យាផ្តល់ប្រាក់កម្ចី និងជំនួយឥតសំណងថ្មីចំនួន២១,៦ពាន់លានដុល្លារ៕