USAID​ និង​ ADB​ គ្រោង​ប្រមូល​ទុន​វិនិយោគ​ ៧ពាន់​លាន​ដុល្លារ​ដើម្បី​វិស័យ​ថាមពល​នៅ​តំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​

0

ដោយ​ យុទ្ធ​

ភ្នំពេញ​៖ ទី​ភ្នា​ក់​ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ​ (USAID​) បាន​ចាប់ផ្តើម​ភាពជា​ដៃគូ​ជាមួយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​(ADB​) ដើម្បី​ពន្លឿន​ការ​ផ្លាស់​ប្តូរ​ទៅ​រក​វិស័យ​ថាមពល​ដែល​មាន​និរន្តរភាព​សុវត្ថិភាព​ និង​ផ្តោត​លើ​ទីផ្សារ​នៅ​តំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​។

កិច្ច​ព្រមព្រៀង​ភាពជា​ដៃគូ​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​ លោកស្រី​ Tomoyuki​ Kimura​ អគ្គនាយក​ស្តីទី​នៃ​ទីភ្នាក់ងារ​ USAID​ ប្រចាំ​នៅ​អាស៊ី​បាន​ និង​លោក​ Tomoyuki​ Kimura​ អគ្គនាយក​នាយកដ្ឋាន​យុទ្ធសាស្ត្រ​គោលនយោបាយ​ និង​ពិនិត្យ​របស់ ​ADB​ ដែល​ត្រូវ​បាន​រៀបចំ​នៅ​ការិយាល័យ​កណ្តាល​របស់​ ADB​។

ក្រោម​ក្របខ័ណ្ឌ​នៃ​កិច្ច​ព្រមព្រៀង​នេះ​ ទីភ្នាក់ងារ ​USAID​ និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​នឹង​ធ្វើការ​ប្រមូលប្រាក់​វិនិយោគ​ចំនួន៧ពាន់​លាន​ដុល្លារ​ សម្រាប់​គម្រោង​ថាមពល​នៅ​អាស៊ី​ និង​ប៉ាស៊ីហ្វិក​ក្នុង​ការ​បង្កើន​សមត្ថភាព​ ប្រព័ន្ធ​ថាមពល​ស្អាត៦ជី​ហ្គា​វ៉ាត់​ gigawatts​ និង​បង្កើន​ពាណិជ្ជកម្ម​ថាមពល​ ក្នុង​តំបន់​ឲ្យបាន​ចំនួន១០ភាគរយ​ ក្នុងរយៈពេល​ប្រាំ​ឆ្នាំខាងមុខ​។

កិច្ច​ព្រមព្រៀង​នេះ​នឹង​លើកកម្ពស់​ប្រសិទ្ធភាព​ថាមពល​ កំណែទម្រង់​វិស័យ​ថាមពល​ និង​អភិបាលកិច្ច​ល្អ​នៃ​វិស័យ​ថាមពល​អាស៊ី​ និង​ប៉ាស៊ីហ្វិក​។

ភាពជា​ដៃគូ​ថ្មីនេះ​ ធ្វើឡើង​បន្ទាប់ពី​កិច្ចសហការ​អភិវឌ្ឍន៍​របស់​ទីភ្នាក់ងារ​ USAID​ និង​សហភាព​អឺរ៉ុប​ អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​ ខណៈ​ដែល​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ នៅ​ខែក្រោយ​ធ្វើ​ខួប​មួយឆ្នាំ​នៃ​ការ​អភិវឌ្ឍ​អាស៊ី​ និង​ការ​រីកចម្រើន​តាមរយៈ​ថាមពល​អាស៊ី​ ដែល​ជា​គំនិត​ផ្តួចផ្តើម​ដ៏​សំខាន់​មួយ​ ដែល​រួមចំណែក​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ដល់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ បាន​ប្តេជ្ញា​ក្នុង​ការចូលរួម​អភិវឌ្ឍ​ដល់​តំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​ ប្រកបដោយ​ភាពរឹងមាំ​គ្រប់ជ្រុង​ជ្រោយ​ រឹងមាំ​ និង​មាន​និរន្ត​ភាព​ ខណៈ​កំពុង​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ដើម្បី​លុបបំបាត់​ភាព​ក្រីក្រ​។ នៅ​ឆ្នាំ​ 2018​ធនាគារ​នេះ​បាន​សន្យា​ផ្តល់​ប្រាក់កម្ចី​ និង​ជំនួយឥតសំណង​ថ្មី​ចំនួន២១​,៦ពាន់​លាន​ដុល្លារ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here