ធនាគារ​វិនិយោគ​អឺរ៉ុប​ផ្តល់​ប្រាក់​ ៦០លាន​ដុល្លារ​សាងសង់​រោងចក្រ​ប្រព្រឹត្តិ​កម្ម​ទឹក​ស្អាត​នៅ​ខ័ណ្ឌ​ជ្រោយ​ចង្វា​រ

0

ដោយ ​វុត្ថា

ភ្នំ​ពេញៈ​ ធនាគារ​វិនិយោគ​អឺរ៉ុប​ (EIB​) បានសម្រេច​ផ្តល់​ឥណទាន​សម្បទាន​ចំនួន​ ៦០​ លាន​ដុល្លារ​អាមេរិក​ លើ​ “គម្រោង​សាងសង់​រោងចក្រ​ប្រព្រឹត្តិ​កម្ម​ទឹក​ស្អាត​បាក់ខែង​” ខណ្ឌ​ជ្រោយ​ចង្វា​រ រាជធានី​ភ្នំពេញ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ឲ្យដឹង​នៅ​ថ្ងៃទី២០​ ខែមិថុនា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ គម្រោង​នេះ​ មាន​រយៈពេល​អនុវត្ត​ចំនួន​ ៤ ឆ្នាំ​ ចាប់ពី​ឆ្នាំ២០១៩​ ដល់២០២២​ និង​មាន​គោលដៅ​បង្កើន​សមត្ថភាព​ផលិត​ទឹក​ស្អាត​ បន្ថែម​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ប្រមាណ១៩៥​, ០០០​ ម៉ែត្រគូប​ ក្នុង​មួយថ្ងៃ​ នៅក្នុង​ឆ្នាំ២០២២​ បន្ថែម​លើ​សមត្ថភាព​ផលិត​ដែល​មានស្រាប់​បច្ចុប្បន្ន ៥៦០​,០០០​ ម៉ែត្រគូប​ក្នុង​មួយថ្ងៃ​។

គម្រោង​នេះ​ មាន​ទឹកប្រាក់​សរុប​ចំនួន២៤៧លាន​ដុល្លារ​អាមេរិក​ ក្នុង​នោះ​ឥណទាន​សម្បទាន​ពីទី​ភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍​ (AFD​) ចំនួន៨៥​ លាន​ដុល្លារ​អាមេរិក​ ឥណ​ទា​សម្បទាន​សរុប​ពី ​EIB​ ចំនួន១០០​ លាន​ដុល្លារ​អាមេរិក​ ហិរញ្ញប្បទាន​ឥត​សំណង​ពី​សហគមន៍​អឺរ៉ុប​ (EU​/ Asian​ Investment​ Facility​) ចំនួន១៥លាន​ដុល្លារ​អាមេរិក​ និង​ថវិកាបដិភាគ​របស់​រដ្ឋ​ករ​ទឹក​ស្វយ័ត​ ក្រុងភ្នំពេញ​ចំនួន៤៧លាន​ដុល្លារ​អាមេរិក​។ រដ្ឋាករ​ទឹ​កស្វ​យ័​យក្រុង​ភ្នំពេញ​ គឺជា​ភ្នាក់ងារ​ប្រតិបត្តិ​ការ​គម្រោង​ខាងលើ​នេះ​ និង​ជា​អ្នកខ្ចី​បន្ត​ពី​រាជរដ្ឋាភិបាល​កម្ពុជា​។

លោក​ ហែម​ វណ្ណ​ឌី​មន្រ្តី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ថា​ ក្នុងនាម​រដ្ឋាភិបាល​ និង​ប្រជា​ជជកម្ពុជា​ នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ឥណទាន​កាលពី​ ថ្ងៃទី​ ១៨​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៩​, នៅ​ទីស្នាក់ការ​កណ្តាល​របស់​សហភាព​អឺរ៉ុប​ នា​ទី​ក្រុង​ព្រុច​សែល​ ប្រទេស​បែលហ្ស៊ិក​ បាន​ចាត់ទុក​ ធនាគារ​ EIB​ ដែល​បាន​រួមចំណែក​ផ្តល់​ហិរញ្ញប្បទាន​គាំទ្រ​គម្រោង​នេះ​ ក៏ដូចជា​ កំពុង​បន្ត​គាំទ្រ​ដល់​កិច្ចប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ជាមួយនឹង​គម្រោង​ពង្រីក​ការ​ផ្តល់​ហិរញ្ញប្បទាន​ សហប្រតិបត្តិ​ការ​ដល់​វិស័យ​ផ្សេងទៀត​ ដែល​បម្រើ​ដល់​អាទិភាព​នៃ​ការ​អភិវឌ្ឍ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here