ដោយ វុត្ថា
សឹង្ហបុរីៈ ការលក់អចលនទ្រព្យនៅក្នុងប្រទេសសិង្ហបុរី បានកើនឡើង៣០ភាគរយកាលពីខែមុន ដោយសារកើនឡើងនូវតម្រូវការខុនដូប្រណីត កើនឡើងខ្ពស់កាលពីខែមុននេះ ។
យោងតាមទិន្នន័យរបស់អជ្ញាធរអភិវឌ្ឍន៍ទីក្រុង នៃប្រទេសសឹង្ហបុរីដែលបានចេញផ្សាយកាលពីថ្ងៃចន្ទកន្លងមកនេះបានឱ្យដឹងថា ការលក់លំនៅឋានឯកជននៅក្នុងខែឧសភាកន្លងមកនេះ មានចំនួន៩៥២យីនីត កើនឡើងពីចំនួន៧៣៥ បើធៀបទៅនឹងខែមេសា។
-->
ក្រុមហ៊ុន OrangeTee &; Tie Pte បានឱ្យដឹងថា ប្រមាណ១ភាគ៣នៃអចលនទ្រព្យ ក្នុងតម្លៃជាង២ពាន់ដុល្លារសិង្ហបុរី ស្មើ១៤៦០ដុល្លារអាមេរិក ក្នុងមួយហ្វូតការ៉េត្រូវបានលក់អស់ ហើយលំនៅឋានថ្មីចំនួន៤៨ ត្រូវបានលក់ក្នុងតម្លៃ៣លានដុល្លារសិង្ហបុរីឬច្រើនជាងនេះ។
លោកស្រី Christine Sun ប្រធានផ្នែកស្រាវជ្រាវ និងពិគ្រោះយោបល់នៅក្រុមហ៊ុន OrangeTee បានឱ្យដឹងទីផ្សារអចលនទ្រព្យ នៅក្នុងប្រទេសសឹង្ហបុរី អាចនឹងទទួលបានផលប្រយោជន៍ពីអ្នកវិនិយោគ ដែលផ្លាស់ប្តូរប្រាក់ទៅក្នុងទ្រព្យសម្បត្តិ ដែលមានសុវត្ថិភាព។
លោកស្រីបន្តថា អស្ថិរភាពភូមិសាស្ត្រនយោបាយ និងភាពចលាចលសង្គមនៅជុំវិញតំបន់ រួមជាមួយសង្រ្គាមពាណិជ្ជកម្មអាមេរិក – ចិនកាន់តែខ្លាំងអាចបង្កឱ្យមានការហូរចូលមកក្នុងប្រទេសនេះក្នុងចំណោមវិនិយោគិន។លោកស្រីថា អ្នកវិនិយោគមួយចំនួនអាចនឹងកាត់បន្ថយការវិនិយោគទុនបន្ថែមទៀត ដែលងាយនឹងបង្កជាហានិភ័យ ហើយជ្រើសរើសអចលនទ្រព្យ ដែលមានសុវត្ថិភាព ឬផ្លាស់ប្តូរមូលនិធិរបស់ពួកគេពីប្រទេសដែលមានហានិភ័យខ្ពស់ ទៅបណ្តាប្រទេសដែលមានទីផ្សារមានស្ថិរភាពដូចជាសិង្ហបុរី ។
លោក Ismail Gafoor នាយកប្រតិបត្តិនៃក្រុមហ៊ុន PropNex Realty បាននិយាយថា អត្រានៃការទិញទាំងនេះអាចចាត់ទុកថា មានសុខភាពល្អនៅក្នុងស្ថានភាពទីផ្សារបច្ចុប្បន្ន។ តួលេខនៃការលក់លំនៅឋានឯកជននៅក្នុងខែឧសភានេះ គឺមិនរាប់បញ្ចូលអគារខុនដូដល់ ៣,៥២៥យូនីត នៅក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំនេះ កើនឡើង២,៦%ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។
លោក Gafoor បានថ្លែងថា សម្រាប់រយៈពេលនៅសល់នៃឆ្នាំនេះ យើងរំពឹងថានឹងមានដំណើរការលក់ ដោយមានការប៉ាន់ប្រមាណពីលំនៅឋានចំនួន៨៥00 ទៅ៩០០០ កន្លែងដែលនឹងត្រូវដាក់ឱ្យធ្វើចរាចរនៅក្នុងទីផ្សារ៕