ការ​លក់​អចលនទ្រព្យ​សឹង្ហ​បុរី​កើនឡើង ៣០ភាគរយ​កាលពី​ខែមុន​

0

ដោយ​ វុត្ថា​

សឹង្ហ​បុ​រីៈ​ ការ​លក់​អចលនទ្រព្យ​នៅក្នុង​ប្រទេស​សិង្ហបុរី​ បាន​កើនឡើង៣០ភាគរយ​កាលពី​ខែមុន​ ដោយសារ​កើនឡើង​នូវ​តម្រូវការ​ខុន​ដូ​ប្រណីត​ កើនឡើង​ខ្ពស់​កាលពី​ខែមុន​នេះ​ ។

យោង​តាម​ទិន្នន័យ​របស់​អជ្ញា​ធរ​អភិវឌ្ឍន៍​ទីក្រុង​ នៃ​ប្រទេស​សឹង្ហ​បុរី​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​កន្លងមក​នេះ​បានឱ្យ​ដឹង​ថា​ ការ​លក់​លំនៅឋាន​ឯកជន​នៅក្នុង​ខែឧសភា​កន្លងមក​នេះ​ មាន​ចំនួន៩៥២យី​នី​ត កើនឡើង​ពី​ចំនួន៧៣៥​ បើ​ធៀប​ទៅ​នឹង​ខែមេសា​។

ក្រុមហ៊ុន​ OrangeTee​ &​; Tie​ Pte​ បានឱ្យ​ដឹង​ថា​ ប្រមាណ១ភាគ៣នៃ​អចលនទ្រព្យ​ ក្នុង​តម្លៃ​ជាង២ពាន់​ដុល្លារ​សិង្ហបុរី​ ស្មើ១៤៦០ដុល្លារ​អាមេរិក​ ក្នុង​មួយ​ហ្វូ​តការ៉េ​ត្រូវ​បាន​លក់​អស់​ ហើយ​លំនៅឋាន​ថ្មី​ចំនួន៤៨​ ត្រូវ​បាន​លក់​ក្នុង​តម្លៃ៣លាន​ដុល្លារ​សិង្ហបុរី​ឬច្រើនជាង​នេះ​។

លោកស្រី​ Christine​ Sun​ ប្រធាន​ផ្នែក​ស្រាវជ្រាវ​ និង​ពិគ្រោះ​យោបល់​នៅ​ក្រុមហ៊ុន​ OrangeTee​ បានឱ្យ​ដឹង​ទីផ្សារ​អចលនទ្រព្យ​ នៅក្នុង​ប្រទេស​សឹង្ហ​បុរី​ អាច​នឹង​ទទួល​បានផល​ប្រយោជន៍​ពី​អ្នក​វិនិយោគ​ ដែល​ផ្លាស់​ប្តូរ​ប្រាក់​ទៅ​ក្នុង​ទ្រព្យសម្បត្តិ​ ដែល​មាន​សុវត្ថិភាព​។

លោកស្រី​បន្ត​ថា​ អស្ថិរភាព​ភូមិសាស្ត្រ​នយោបាយ​ និង​ភាព​ចលាចល​សង្គម​នៅ​ជុំវិញ​តំបន់​ រួម​ជាមួយ​សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក​ – ចិន​កាន់តែ​ខ្លាំង​អាច​បង្ក​ឱ្យ​មានការ​ហូរ​ចូល​មក​ក្នុង​ប្រទេស​នេះ​ក្នុងចំណោម​វិនិយោគិន​។លោកស្រី​ថា​ អ្នក​វិនិយោគ​មួយចំនួន​អាច​នឹង​កាត់បន្ថយ​ការ​វិនិយោគទុន​បន្ថែម​ទៀត​ ដែល​ងាយ​នឹង​បង្ក​ជា​ហានិភ័យ​ ហើយ​ជ្រើសរើស​អចលនទ្រព្យ​ ដែល​មាន​សុវត្ថិភាព​ ឬផ្លាស់​ប្តូរ​មូលនិធិ​របស់​ពួកគេ​ពី​ប្រទេស​ដែល​មាន​ហានិភ័យ​ខ្ពស់​ ទៅ​បណ្តា​ប្រទេស​ដែល​មាន​ទីផ្សារ​មាន​ស្ថិរភាព​ដូចជា​សិង្ហបុរី​ ។

លោក​ Ismail​ Gafoor​ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ PropNex​ Realty​ បាន​និយាយ​ថា​ អត្រា​នៃ​ការទិញ​ទាំងនេះ​អាច​ចាត់ទុកថា​ មាន​សុខភាព​ល្អ​នៅក្នុង​ស្ថានភាព​ទីផ្សារ​បច្ចុប្បន្ន​។ តួលេខ​នៃ​ការ​លក់​លំនៅឋាន​ឯកជន​នៅក្នុង​ខែឧសភា​នេះ​ គឺ​មិនរាប់​បញ្ចូល​អគារ​ខុន​ដូ​ដល់​ ៣,៥២៥យូនី​ត នៅក្នុង​រយៈពេល៥ខែ​ដំបូង​នៃ​ឆ្នាំនេះ​ កើនឡើង២​,៦%ក្នុងរយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០១៨​។

លោក​ Gafoor​ បាន​ថ្លែង​ថា​ សម្រាប់​រយៈពេល​នៅសល់​នៃ​ឆ្នាំនេះ​ យើង​រំពឹង​ថា​នឹង​មានដំណើរ​ការ​លក់​ ដោយមាន​ការ​ប៉ាន់ប្រមាណ​ពី​លំនៅឋាន​ចំនួន៨៥00​ ទៅ៩០០០​ កន្លែង​ដែល​នឹង​ត្រូវ​ដាក់​ឱ្យធ្វើ​ចរាចរ​នៅក្នុង​ទីផ្សារ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here