ក្រុមហ៊ុន​ OCIC​ បោះទុន​ជាង​ ១០លាន​ដុល្លារ​សាងសង់​អាគារ​ការិយាល័យ​កណ្តាល​នៅ​ទីក្រុង​រណប​ជ្រោយ​ចង្វា​រ

0

ដោយ​គង់​ សូ​រិយា​

​ភ្នំ​ពេញៈ​ ក្រុមហ៊ុន ​OCIC ​បានសម្រេច​បោះទុន​ជាង១០លាន​ដុល្លារ​ ដើម្បី​សាងសង់​អាគារ​ទីស្នាក់ការ​កណ្តាល​របស់​ខ្លួន​ នៅ​ទីក្រុង​រណប​ជ្រោយ​ចង្វា​រដែ​លទីក្រុង​រណប​នេះ​ គ្រោង​បោះទុន​វិនិយោគ​ជាង៣០០០លាន​ដុល្លារ​អាមេរិក​។

​លោ​កសារិ​នប្រ​ធាន​គ្រប់គ្រង​គំរោង​អភិវឌ្ឍន៍​ ទីក្រុង​រណប​ជ្រោយ​ចង្វា​របា​នមានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី២០​ មិថុនា​កន្លងមក​ថា​ ការសាងសង់​អាគារ​ការិយាល័យ​កណ្តាល​របស់​ក្រុមហ៊ុន​ OCIC​ បាន​ចាប់ផ្តើម​កាលពី​ចុងឆ្នាំ​មុន​ និង​គ្រោង​បញ្ចប់​ និង​ដា​ក់់​ឲ្យ​ដំណើរការ​នៅក្នុង​ឆ្នាំ២០២០ខាងមុខនេះ​។លោក​បន្ត​ថា​ បច្ចុប្បន្ន​គំរោង​នេះ​បាន​និង​កំពុង​សាងសង់​យ៉ាងសកម្ម​ ដើម្បីឲ្យ​គំរោង​នេះ​អាច​ដាក់​ដំណើរការ​ទាន់ពេល​វេលា​។

ទោះជាយ៉ាងណា​លោក​មិន​បញ្ជាក់ឲ្យដឹង​ពី​ទំហំ​អាគារ​នេះ​ មាន​ប៉ុន្មាន​ម៉ឺន​ម៉ែត្រការ៉េ​នោះ​ទេ​។

​អគ្គនាយករង​ក្រុមហ៊ុន ​OCIC ​លោក​ទូច​ សំណាង​បាន​មានប្រសាសន៍​ឲ្យដឹង​ផង​ដែ​ថា​ គម្រោង​នេះ​គ្រោង​ចំណាយ​ទឹកប្រាក់​ជាង១០លាន​ដុល្លារ​អាមេរិក​ ដើម្បី​សាងសង់​ ខណៈ​ទីក្រុង​រណប​ជ្រោយចង្វា​រប​ច្ចុ​ប្ប​ន្ន​មាន​អា​គារ​ខ្ពស់​ៗពីរ​ប៉ុណ្ណោះ​ ទី១​ គឺ​អាគា​កា​រិយា​ ល័​យក​ណ្តាល​របស់​ក្រុមហ៊ុន​ OCIC​ និង​ទី២​ អាគារ​ការិយាល័យ​កណ្តាល​របស់​អគ្គនាយក​ដ្ឋាន​ពន្ឋ​ដា​ ដែល​មាន​កំពស់៣៦ជាន់​។

​លោក​បន្ត​ថា​ “ក្រុមហ៊ុន​បាន​និង​កំពុង​រៀបចំ​ទីក្រុង​ រណប​ជ្រោយ​ចង្វា​រជា​ Smart​ City​ និង​រៀបចំ​ធ្វើឲ្យ​ទីក្រុង​នេះ​ជា​តំបន់​ពាណិជ្ជកម្ម​ថ្មី​មួយ​ ដែល​មានសណ្ឋានស្រដៀងគ្នា​នឹង​តំបន់​ពាណិជ្ជកម្ម​នៅ​តាម​បណ្តោយ​ផ្លូវ​មុនីវង្ស​សព្វថ្ងៃ​នេះ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here